មកដឹងពីលក្ខណៈពិសេសទាំង ៥យ៉ាងដែលបំពាក់នៅលើឡានស្ព័រជប៉ុន Nissan Z ឆ្នាំ២០២៣ (មានវីដេអូ)

រថយន្ត Nissan Z ឆ្នាំ២០២៣ ជារថយន្តប្រភេទស្ព័ររបស់ក្រុមហ៊ុន Nissan ដែលត្រូវបានឆ្លងកាត់នូវការផ្លាស់ប្តូរ និងការអភិវឌ្ឍន៌ចំនួន ៧ជំនាន់រួចមកហើយ បើគិតចាប់តាំងពីឆ្នាំ១៩៦៩ រហូតមកដល់ពេលនេះ ដែលមានការអភិវឌ្ឍន៍ថ្មីកាន់តែទាក់ទាញ។

ការរចនាផ្នែកខាងក្រៅ៖ រថយន្ត Nissan Z ដែលទើបបង្ហាញខ្លួនថ្មីនេះទទួលបានការឌីហ្សាញរូបរាងប្លែក ប៉ុន្តែនៅតែមានលក្ខណៈមួយចំនួន ស្រដៀងទៅនឹងជំនាន់មុនៗ ជាមួយនឹងការបំពាក់ប្លុកម៉ាស៊ីនវែង អមជាមួយនឹងខ្សែបន្ទាត់ក្រាស់ៗ ហើយជាពិសេសនោះគឺប៉ាណាមុខរាងជ្រុង ខណៈចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃ LED របស់វា មានរាងកោង មើលទៅពិតជាស្អាតទាក់ទាញ ដូចទៅនឹងម៉ូដែល Fiarlady 240ZG ចេញអំឡុងឆ្នាំង១៩៧០ ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះដែរ វាមានផ្តល់ជម្រើសពណ៌ប្រភេទ monotone ចំនួន ៣ និង ប្រភេទ two-tone ចំនួន ៦ ជម្រើសឯណោះ។ក្រឡែកទៅមើលផ្នែកខាងក្រោយវិញ វាបានឌីហ្សាញចង្កៀងក្រោយរាង ២ ឈ្នូត ភ្លឺដិត អមជាមួយនឹងគូទក្រោយពណ៌ខ្មៅរលោង និងបំពង់ស៊ីម៊ាំង ២ យ៉ាងទាក់ទាញទៀតផង។

ការរចនាផ្នែកខាងក្នុង៖ រថយន្តនេះនៅតែបន្តការឌីហ្សាញបែប Retro Design ដែលមានន័យថា បុរាណកាត់សម័យ ជាមួយនឹងការបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ​ និងមានកុងទ័រ analog gauge ចំនួន៣ ឈរពីលើអេក្រង់កម្សាន្តនៅផ្នែកកណ្តាល ដែលបង្ហាញនូវព័ត៌មានដូចជា boost pressure, turbo speed និង voltage ផងដែរ។

ចំពោះអេក្រង់កម្សាន្តរបស់វាមានទំហំដល់ ៩អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto អមជាមួយនឹងប្រព័ន្ធសំឡេង Bose និងប្រព័ន្ធ Wi-Fi Hotspot ផងដែរ។

ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ រថយន្ត Nissan Z ថ្មី មានបំពាក់ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរមួយចំនួន ដោយក្នុងនោះរួមមាន 

  • ប្រពន្ធជាន់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវិត្ត ក្នុងលក្ខណអ្នកបើកបរបាត់បង់ម្ចាស់ការ 
  • ប្រព័ន្ធផ្តល់សញ្ញាអាសន្ននៅកញ្ចកចំហៀង ពេលមានឧបសគ្គកមកកៀរ ងាយស្រួសសម្រាប់ការវ៉ាជែងផ្សេងៗ 
  • ប្រព័ន្ធផ្តល់សញ្ញា និងរក្សាគន្លងផ្លូវអោយបានត្រឹមត្រូវ
  • ប្រព័ន្ធកំណត់ល្បឿនថេរ និងបន្ថែមបន្ថយល្បឿនតាមរថយន្តខាងមុខស្វ័យប្រវត្តិ 
  • ប្រព័ន្ធផ្តល់សញ្ញាអាសន្នពេលមានចេញពីចំណត 
  • និងមុខងារជំនួយភ្លើងហ្វាកូដជាដើម

ថាមពលម៉ាស៊ីន រថយន្ត Nissan Z ឆ្នាំ២០២៣ ចែកចេញជា ៣ ម៉ូដែល គឺ​ Sport, Performance និង Proto ហើយមានប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ Twin-turbo V6 មានកម្លាំង ៤០០សេះ និងកម្លាំងរមួល ៤៧៥ញ៉ូតុនម៉ែត្រ ហើយមានជម្រើសប្រអប់លេខដៃ ៦វគ្គ និង ប្រអប់លេខអូតូ ៩វគ្គ ដំណើរការដោយប៉ុងក្រោយ។ 

រថយន្តស្ព័ររបស់ជប៉ុននេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរិមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

តម្លៃ រថយន្ត Nissan Z ឆ្នាំង២០២៣ នឹងត្រូវដាក់លក់សម្រាប់ទីផ្សារបរទេសក្នុងតម្លៃចាប់ពី ៣៩៩៩០ដុល្លារ សម្រាប់ម៉ូដែល Sport, ៤៩៩៩០ សម្រាប់ម៉ូដែល Performance និង ៥២៩៩០ដុល្លារ សម្រាប់ម៉ូដែល Proto Spec ៕

ទស្សនាវីដេអូខាងក្រោម

ផ្ទាំងផ្សាយពាណិជ្ជកម្ម