[បរទេស] ការជ្រើសរើសពណ៌រថយន្តជារឿងមួយដែលអ្នកប្រើប្រាស់តែងតែពិចារណា។ យោងតាមរបាយការណ៍ពីគេហទំព័រ PPG បានចេញផ្សាយរពណ៌រថយន្តប្រចាំឆ្នាំរបស់ពួកគេ ដែលបានរកឃើញថាពណ៌សគឺជាពណ៌រថយន្តពេញនិយមបំផុតនៅទូទាំងពិភពលោក។
ក្នុងនោះ ពណ៌សគឺជាជម្រើសពណ៌ដែលទទួលបានគាំទ្រច្រើនជាងគេមាន ៣៥% នៃរថយន្តកាលពីឆ្នាំមុន ហើយត្រូវបានតាមពីក្រោយដោយពណ៌ខ្មៅ ដែលត្រូវបានគេរកឃើញនៅលើរថយន្ត ១៨% ខណៈពណ៌ប្រផេះ ១៤%, ប្រាក់ ១១% និងពណ៌ខៀវ ៨%។
ខណៈពេលដែលពណ៌ដែលពេញនិយមបំផុតមានភាពស្រពិចស្រពិលនោះ គេហទំព័រ PPG បានកត់សម្គាល់ថាមាន “ការកើនឡើងនៅប្រជាប្រិយភាពនៃពណ៌ប្រផេះ ពណ៌ខៀវ បៃតង និងពណ៌ស្វាយ ជាមួយនឹងពណ៌ថ្មីដ៏រស់រវើកទំនងជាបង្ហាញខ្លួននៅលើម៉ូដែលស្ព័រជាជាងរថយន្តប្រភេទ SUV និងរថយន្តភីកអាប់។”
ទន្ទឹមនឹងនេះ នៅអាមេរិកខាងជើង អ្វីៗមានភាពខុសប្លែកគ្នាបន្តិចព្រោះពណ៌ប្រាក់/ប្រផេះជាជម្រើសពណ៌ពេញនិយមបំផុតរហូតមកដល់ពេលនេះ។ ពណ៌ទាំងពីរនេះត្រូវបានគេរកឃើញនៅលើរថយន្ត ៣៤% នៃរថយន្តដែលផលិតកាលពីឆ្នាំមុន ខណៈពណ៌ស ២៤%, ខ្មៅ ១៨%, ខៀវ ១២% និងក្រហម ៧,៥% ។
ជាមួយគ្នានេះ ការសិក្សាក៏បានរកឃើញថា សម្រាប់រថយន្តពីរពណ៌កំពុងតែពេញនិយម ដោយសារការកើនឡើងនៃការកំណត់ផ្ទាល់ខ្លួន។ លើសពីនេះ គេហទំព័រ PPG បានកត់សម្គាល់ថារថយន្តពីរពណ៌គឺជាដំណើរការកម្មវិធីនៅក្នុងបរិយាកាសផលិតកម្មទ្រង់ទ្រាយធំ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និង ១៩៦០។ ទោះជាយ៉ាងណាក៏ដោយ ដោយសារបច្ចេកវិទ្យាកម្មវិធីថ្មី ដំណើរការនេះមិនប្រើកម្លាំងពលកម្មច្រើនដូចពីមុនទេ ហើយថ្នាំលាបពីរពណ៌អាចរកបាននៅលើយានយន្តជាច្រើនប្រភេទ៕