ទីភ្នាក់ងារ EPA បានបង្ហាញកម្រិតស៊ីប្រេងនៃរថយន្ត Chevrolet Blazer ស៊េរីឆ្នាំ២០២០ ដែលទើបតែចេញថ្មី។
Chevrolet Blazer ថ្មី ម៉ូដែល 2LT និង 3LT បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ ហើយកម្រិតស៊ីប្រេងជាមធ្យម ១១លីត្រក្នុងក្រុង និង ៨លីត្រក្រៅក្រុង សម្រាប់ប្រភេទប្រើប៉ុងមួយ ហើយ ១១លីត្រក្នុងក្រុង និង ១០លីត្រក្រៅក្នុង សម្រាប់ប្រភេទប្រើប៉ុងពីរ។
ជាមួយគ្នានេះ Chevrolet Blazer ម៉ូដែល L និង 1LT បំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ Naturally Aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៣សេះ ក៏មានកម្រិតស៊ីប្រេងជាមធ្យម ១១លីត្រក្នុងក្រុង និង ៨លីត្រក្រៅក្រុងដូចគ្នា។
ដោយឡែក Chevrolet Blazer ម៉ូដែល RS និង Premier ដែលបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៨សេះ មានកម្រិតស៊ីប្រេងជាមធ្យម ១២លីត្រក្នុងក្រុង និង ៩លីត្រក្រៅក្រុង សម្រាប់ប្រភេទប្រើប៉ុងមួយ ហើយ ១៣លីត្រក្នុងក្រុង និង ៩លីត្រក្រៅក្រុង សម្រាប់ប្រភេទប្រើប៉ុងពីរ៕