រថយន្ត Chevrolet Tahoe និង Chevrolet Suburban ស៊េរីឆ្នាំ២០២១ ដែលទើបតែបង្ហាញខ្លួនថ្មីៗ មានការឌីហ្សាញរូបរាងធំជាងស៊េរីឆ្នាំ២០២០ ប៉ុន្តែក្រុមហ៊ុនអះអាងថា ពួកវាស៊ីប្រេងតិចជាងមុន។
ឥឡូវនេះ ទីភ្នាក់ងារ EPA បានបង្ហាញកម្រិតស៊ីប្រេងជាផ្លូវការរបស់ Tahoe និង Suburban ដោយឃើញភាពប្រសើរតែបន្តិចប៉ុណ្ណោះ។ ទោះជាយ៉ាងណា ទាំងម៉ូដែលប្រើប៉ុងមួយ និងប៉ុងពីរ សុទ្ធតែមានភាពសន្សំសំចៃជាងមុន។
ខាងក្រោមនេះគឺជាកម្រិតស៊ីប្រេងរបស់ Tahoe និង Suburban សម្រាប់ស៊េរីឆ្នាំ២០២១៖
- ប្រភេទបំពាក់ម៉ាស៊ីនចំណុះ ៥,៣លីត្រ ប្រើប៉ុងមួយ (2WD) មានកម្រិតស៊ីប្រេង ១៤,៧លីត្រ/ក្នុងក្រុង ១១,៧លីត្រ/ជាមធ្យម ១៣,៨លីត្រ/ក្រៅក្រុង
- ប្រភេទបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ ប្រើប៉ុងមួយ (2WD) មានកម្រិតស៊ីប្រេង ១៥,៦លីត្រ/ក្នុងក្រុង ១១,៧លីត្រ/ជាមធ្យម ១៣,៨លីត្រ/ក្រៅក្រុង
- ប្រភេទបំពាក់ម៉ាស៊ីនចំណុះ ៥,៣លីត្រ ប្រើប៉ុងពីរ (4WD) មានកម្រិតស៊ីប្រេង ១៥,៦លីត្រ/ក្នុងក្រុង ១២,៣លីត្រ/ជាមធ្យម ១៣,៨លីត្រ/ក្រៅក្រុង
- ប្រភេទបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ ប្រើប៉ុងពីរ (4WD) មានកម្រិតស៊ីប្រេង ១៥,៦លីត្រ/ក្នុងក្រុង ១២,៣លីត្រ/ជាមធ្យម ១៤,៧លីត្រ/ក្រៅក្រុង