កម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អឺរ៉ុប Euro NCAP ទើបតែបានចេញផ្សាយលទ្ធផលចុងក្រោយបង្អស់ នៃរថយន្តអគ្គិសនី Mazda MX-30 ស៊េរីថ្មី។
រថយន្តអគ្គិសនីដំបូងបង្អស់របស់ Mazda ម៉ូដែល MX-30 នេះ ទទួលបានពិន្ទុសរុប “ផ្កាយ៥” ដោយក្នុងនោះ ការការពារមនុស្សពេញវ័យ និងក្មេង ទទួលបានពិន្ទុ ៩១ និង ៨៧។ ចំណែកឯការការពារអ្នកថ្មើរជើង និងមុខងារជំនួយសុវត្ថិភាព ទទួលបានពិន្ទុ ៦៨ និង ៧៣។
Mazda MX-30 គឺមានបំពាក់ម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៤៣សេះ ដែលវាបានថាមពលពីអាគុយលីចូមចំណុះ ៣៥,៥ គីឡូវ៉ាត់ម៉ោង។ តាមការធ្វើតេស្តរបស់ WLTP បានឲ្យដឹងថារថយន្តអគ្គិសនីនេះអាចជិះបានចម្ងាយ ២០០ គ.ម ពេលសាកភ្លើងពេញ។ អាគុយរបស់រថយន្ត MX-30 អាចសាកពី ០ ដល់ ៨០% ក្នុងពេលប្រហែល ៤០នាទី ដោយប្រើប្រាស់ឆ្នាំងសាក DC៕
ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖