មកមើលតម្លៃឡាន Lexus ES 300h ប្រភេទ Premium Edition ឆ្នាំ២០២១

Lexus បានប្រកាសចេញប្រភេទ Premium Edition ថ្មី សម្រាប់ត្រកូលរថយន្ត ES 300h ស៊េរីឆ្នាំ២០២១ នៅប្រទេសអង់គ្លេស។

Lexus ES Premium Edition ថ្មី បានបន្ថែមលក្ខណៈពិសេសៗជាច្រើន ដែលមានតម្លៃដល់ ៣ ៨០០ដុល្លារ ប៉ុន្តែតម្លៃជាក់ស្តែងរបស់វាលើស ប្រភេទ ES SE ដែលជា Base Model ត្រឹមតែ ៧០០ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ មុខងារ Spot Monitor និង Rear Cross-Traffic Alert ត្រូវបានបំពាក់មកស្តង់ដារតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីនោះគឺមាន យ៉ាន់ Alloy ទំហំ១៨អ៊ីញ, អេក្រង់បង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ ជាមួយមុខងារផែនទី និងកន្លែងចាក់ DVD, ដៃចង្កូតមានមុខងារកម្តៅ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និង ផ្លិតទឹកមានមុខងារកម្តៅ ជាដើម។ ចំពោះតម្លៃនៃរថយន្ត Lexus ES 300h Premium Edition គឺចាប់ពី ៤៥ ៨០០ដុល្លារ។

Lexus ES 300h ឆ្នាំ២០២១ នៅតែបំពាក់ម៉ាស៊ីនដដែល គឺ ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយ Hybrid មួយ ដែលបង្កើតកម្លាំងបានសរុប ២១៥សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៤,៧លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម