ក្រុមហ៊ុន Renazzo Motor ដែលអ្នកជានាំចូលស្របច្បាប់នូវរថយន្ត Lamborghini ក្នុងប្រទេសថៃ បានប្រកាសចេញលក់ម៉ូដែល Huracan ស៊េរីចុងក្រោយបង្អស់របស់ខ្លួនជាផ្លូវការ។
រថយន្ត Lamborghini Huracan EVO RWD ថ្មី ប្រើប្រព័ន្ធប៉ុងមួយវិលកង់ក្រោយ ជំនួសឲ្យប្រព័ន្ធប៉ុងពីរ ដែលជាទូទៅប្រើលើ Huracan ភាគច្រើនដទៃទៀត។ វាបំពាក់ម៉ាស៊ីនចំណុះ ៥,២លីត្រ naturally aspirated ទំហំ ១០ស៊ីឡាំង មានកម្លាំង ៦១០សេះ។
Huracan EVO RWD មានការឌីហ្សាញខុសប្លែកពីម៉ូដែល Huracan EVO ធម្មតា ដូចជា ផ្នែកខាងមុខ, ប្រើយ៉ាន់ទំហំ ១៩អ៊ីង និងសម្បកកង់ Pirelli P Zero ព្រមទាំងអាប់ដេតប្រព័ន្ធបង្ហាញព័ត៌មានក្នុងកាប៊ីនផងដែរ។
គួរឲ្យដឹងថា រថយន្តស្ព័រអ៊ីតាលី Huracan EVO RWD នេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ១៩,៨លានបាត ឬប្រហែល ៦១០ ០០០ដុល្លារនៅលើទីផ្សារប្រទេសថៃ៕