មកមើលរថយន្តដែលនឹងឈប់លក់នៅក្នុងទីផ្សារអាមេរិកខាងជើង នៅឆ្នាំ ២០២២

ម៉ូដែលជាច្រើននឹងលែងមាននៅក្នុងប្រទេសអាមេរិកខាងជើងនៅឆ្នាំក្រោយ ភាគច្រើនមកពីបញ្ហាការលក់ ឬឈានដល់អាយុកាល។ ខាងក្រោមនេះជារថយន្តដែលលែងមានវត្តមាននៅទីផ្សារអាមេរិកខាងជើង ៖

  • BMW i3

រថយន្តអគ្គិសនីដែលមានទីផ្សារធំដំបូងបង្អស់របស់ BMW បានបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៤ ប៉ុន្តែនៅឆ្នាំ ២០២១ ការបើកបរបានចម្ងាយ ២៤៦ គីឡូម៉ែត្រ ពេលសាកម្តង នៅតែមិនអាចប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងនៅលើទីផ្សារបានទេ ហើយម៉ូដែល hatchback លែងពេញនិយមសម្រាប់អតិថិជនជាច្រើនទៀតហើយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Honda Clarty

ក្រុមហ៊ុនជប៉ុនបានបញ្ឈប់ការលក់ទាំងម៉ូដែលប្រើម៉ាស៊ីនប្រភេទ Hybrid និង hydrogen នៃរថយន្ត​ Clarity ដោយមូលហេតុមួយគឺ ស្ថានីយ៍ប្រេងឥន្ធនះ hydrogen គឺកម្រមាននៅក្នុងរដ្ឋ ​California និងកន្លែងផ្សេតទៀត ហើយបច្ចេកវិទ្យាមានការអភិឌ្ឍន៍យឺតជាងរថយន្តប្រើអគ្គិសនីសុទ្ធ ។

  • Hyundai loniq electric version

loniq ប្រើអគ្គិសនីសុទ្ធអាចបើកបានត្រឹមតែ ២៧៣ គីឡូម៉ែត្រប៉ុណ្ណោះ ពេលសាកម្តង ដែលមិនច្រើនតាមស្តង់ដារនាពេលបច្ចុប្បន្ននេះ។ សូម្បីតែរថយន្ត Hyundai អគ្គិសនីមួយទៀត គឺរថយន្ត Kona អាចធ្វើដំណើរបានចម្ងាយ ៤១៥ គីឡូម៉ែត្រ ខណៈពេលដែលរថយន្តស៊េរីថ្មី Ioniq 5 SUV ជំនាន់ថ្មី មានចម្ងាយជាង ៤៨២ គីឡូម៉ែត្រ។

  • Hyundai Veloster

ការបាត់ខ្លួនរបស់ Veloster ត្រូវបានជះឥទ្ធិពលមួយផ្នែកដោយម៉ូដែល  Kona និង Venue  ប៉ុន្តែជនជាតិអាមេរិកនៅតែអាចទិញ Veloster N ម៉ូឌែលខ្ពស់។

  • Rolls-Royce Dawn

យីហោដ៏ប្រណិតបានងាកចេញបន្តិចម្តងៗពីរថយន្តទ្វារ២ ហើយមួយក្នុងចំណោមនោះគឺម៉ូដែល Dawn នៅអាមេរិកម៉ូដែលដែលអាចបិតបើកដំបូលបានមានតម្លៃចាប់ពី ៣៥៦,០០០ ដុល្លារ ដោយចំនួននេះឲ្យអ្នកទិញរថយន្តអាចទិញម៉ូដែលដែលថ្លៃផ្សេងទៀតបាន ។

  • Rolls-Royce Wraith

មូលហេតុ Wraith គឺស្រដៀងនឹងម៉ូដែល Dawn ដោយម៉ូដែល coupe ដ៏ប្រណិតនេះ ត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ជាមួយនឹងប្រភេទពិសេសៗជាច្រើន ទាំងផ្ទាល់ខ្លួន តម្លៃលក់នៅអាមេរិកគឺប្រហែល ៣៣០,០០០ ដុល្លារ។

  • Toyota Land Cruiser

បន្តាប់ពីឈរជើងនៅលើទីផ្សារអស់ជាច្រើនទស្សវត្សរ៍ រថយន្តដ៏ល្បី off-road SUV របស់​ Toyota បានអស់វត្តមាននៅអាមេរិក ប៉ុន្តែអ្នកគាំទ្ររថយន្តនេះរំពឹងថាផលិតផលនេះនឹងត្រលប់មកវិញឆាប់ៗនេះ ​។

  • Volkswangen Golf

ជនជាតិអាមេរិកមិនទិញរថយន្តធុនតូចទេ ខណៈដែរក្រុមហ៊ុនផលិតរថយន្តនៅតែបន្តចង់លក់ផលិតផលនៅទីនោះ ក្នុងចំណោមទាំងនេះគឺជាម៉ូដែល Golf ដែលមានតាំងពីឆ្នាំ ១៩៧៤ ហើយត្រូវបានលក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមកនេះ ប៉ុន្តែ​អតិថិជន​នៅ​តែ​អាច​ទិញ​ប្រភេទ​កីឡា​រួម​មាន Golf GTI និង Golf R។

  • Volvo V90

រថយន្តប្រភេទ wagon នេះនឹងអស់វត្តមាននៅក្នុងទីផ្សារអាមេរិកផងដែរ ដោយនៅក្នុងឆ្នាំ​២០២០ រថយន្ត Jaguar XF Sportbrake ក៏បានអស់ជីវិតនៅទីផ្សារអាមេរិកហើយឥឡូវគឺរថយន្ត Volvo V90 និង V60 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម