រថយន្ត Mercedes-Benz S-Class ជំនាន់ចុងក្រោយមានចែកចេញជាបួនប្រភេទក្នុងនោះរួមមានប្រភេទ Sedan, ប្រភេទតួខ្លួនវែង, ប្រភេទ Maybach និងប្រភេទពាសដែក Pullman Guard។
ចំពោះប្រភេទ Mercedes-Maybach S600 Pullman Guard ឆ្នាំ ២០១៩ គឺមានបំពាក់នូវអាវក្រោះការពារពិសេសដែលអាចការពារអ្នកដំណើរបានពេលរថយន្តរងការវាយប្រហារ។ សូម្បីតែកង់រថយន្តក៏អាចធន់នឹងគ្រាប់កាំភ្លើង ហើយនៅផ្នែកខាងក្រោយមានដំបូលការងារក្នុងករណីមានភេរវកម្ម។
រថយន្តពាសដែកនេះមានប្រវែងរហូតដល់ ៦,៥ ម៉ែត្រ និងមានទម្ងន់ ៥,៦ តោនឯណោះ។ រថយន្តអាចរុញច្រានទៅមុខដោយប្រើម៉ាស៊ីន Twin-Turbo ១២ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៥២៣ សេះ។
ដោយមិនរាប់បញ្ចូលរថយន្ត Mercedes AMG One ដែលអស់ស្តុកទៅហើយនោះ រថយន្ត S600 Pullman Guard ឆ្នាំ ២០១៩ នេះជារថយន្តថ្លៃជាងគេរបស់ Mercedes ដែលមានតម្លៃចាប់ពី ១,៥៦ លានដុល្លារឯណោះ៕