មកមើលឡាន Rolls-Royce Cullinan ជាន់កុងទ័រ ២៥០គ.ម/ម៉ គ្មានរង្គើ អីតិច! (មានវីដេអូ)

Rolls-Royce Cullinan គឺជារថយន្ត SUV ដ៏ប្រណីត និងល្អឥតខ្ចោះបំផុត សម្រាប់អ្នកដែលចង់បានរថយន្តដែលផ្តល់នូវកម្រិតផាសុកភាពខ្ពស់ ប៉ុន្តែសម្រាប់អ្នកដែលចង់បាន SUV ប្រណីត ដែលអាចផ្តល់នូវដំណើរការខ្លាំងនោះ Bentley Bentayga Speed ប្រហែលជាជម្រើសល្អជាង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Novitec បានធ្វើការអាប់ដេតមួយចំនួនសម្រាប់រថយន្ត Rolls-Royce Cullinan ដែលជួយឲ្យវាផ្តល់នូវផាសុកភាពខ្ពស់ និងដំណើរការខ្លាំង ក្នុងកញ្ចប់តែមួយតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Rolls-Royce Cullinan Novitec នោះ ប្រើម៉ាស៊ីនចំណុះ ៦,៧៥លីត្រ twin-turbocharged V12 ដែលទទួលបានការអាប់ដេត រហូតមានកម្លាំង ៦៧៥សេះ និងកម្លាំងរមួល ១០១០ញ៉ូតុនម៉ែត្រ។ បើប្រៀបធៀបជាមួយនឹង Bentayga Speed មានកម្លាំងត្រឹម ៦២៦សេះ និងកម្លាំងរមួល ៩០០ញ៉ូតុនម៉ែត្រប៉ុណ្ណោះ ពីម៉ាស៊ីនចំណុះ ៦,០លីត្រ twin-turbocharged V12។

តាមរយៈការធ្វើតេស្តនៅលើផ្លូវ Autobahn គេបានជាន់រថយន្ត Rolls-Royce Cullinan Novitec រហូតដល់កុងទ័រ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង យ៉ាងរលូនស្រិល និងគ្មានប្រឹងអ្វីបន្តិចឡើយ មើលទៅពិតជាគួរឲ្យភ្ញាក់ផ្អើល និងកោតសរសើរមែនទែន៕

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម