មកមើល Tesla ធ្វើតេស្តឡានកម្លាំង ១ ១០០សេះរបស់ខ្លួន តើលឿនកម្រិតណា? (មានវីដេអូ)

ក្រុមហ៊ុន Tesla ត្រូវបានប្រទះឃើញកំពុងធ្វើតេស្តសាកល្បងលើគំរូរូបរាងឡាន Model S Plaid Prototype នៅលើផ្លូវប្រណាំង Laguna Seca Track ក្នុងទីក្រុង California កាលពីសប្តាហ៍កន្លងទៅ។

គំរូឌីស្សាញជាក់លាក់នៃ Model S Plaid Prototype នេះនៅតែស្ថិតក្នុងស្ថានភាពបិទបាំងនៅឡើយ ប៉ុន្តែគេអាចទាយបានថាវាអាចជាម៉ូឌែល Plaid + ដែលក្រុមហ៊ុន Tesla ធ្លាប់សន្យាថានឹងក្លាយរថយន្តមួយដែលមានរយ:ពេលផលិតកម្មលឿនបំផុតលើទីផ្សារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Model S Plaid Prototype នេះបានប្រើពេល ១ម៉ោង និង៣០វិនាទី ក្នុងការធ្វើតេស្តសាកល្បងនេះ ដែលវាត្រូវគ្នានឹងរយ:ពេលនៃរថយន្ត Model S Plaid Prototype ដែលបានបញ្ហាញការធ្វើតេស្តកាលពីខែកញ្ញាឆ្នាំមុន។

ក្រុមហ៊ុន Tesla អះអាងដារថយន្ត​លំដាប់​ Flagship ថ្មី​របស់ខ្លួន ដំណើរ​ការ​ដោយ​ម៉ូទ័រ​អគ្គិសនី​បី ដែល​សរុប​ចូល​គ្នា​អាច​បង្កើត​កម្លាំង​បាន​ជាង ១១០០​សេះ។ Tesla និយាយ​ថា​វា​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​មិន​ដល់ ២វិនាទី​ឡើយ​ និង​មាន​ល្បឿន​អតិបរមា​ ៣២០​គ.ម/ម៉​ ឯណោះ។ មិនត្រឹម​តែ​មាន​កម្លាំង​ខ្លាំង​ក្លា​បំផុត​នោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​ផ្ដល់​នូវ​រយៈ​ចម្ងាយ​បើកបរ​បាន​ដល់​ជាង ៨៣៦​គីឡូម៉ែត្រ សម្រាប់​ការ​សាក​ពេញ​ម្ដងៗ។

ប្រសិន​បើ​វា​ពិត​ជា​ស្ទុះ​ខ្លាំង​បែប​នេះ​មែន​ពេល​ចេញ​លក់​ជា​ផ្លូវ​ការនាពេលចុងឆ្នាំនេះ នោះ​​ Tesla Model S Plaid នឹង​ក្លាយ​ជា​រថយន្ត​ដែល​ស្ទុះ​ខ្លាំង​ជាង​គេ​ក្នុង​លោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម