JCB Factrac Two ឬហៅដោយខ្លីថា WFT គឺជាត្រាក់ទ័រល្បឿនលឿនជាងគេក្នុងលោក ដែលបានទទួលស្គាល់ដោយសៀវភៅកំណត់ត្រាពិភពលោកកាលពីដើមឆ្នាំ។
នៅពេលសាងកំណត់ត្រា ត្រាក់ទ័រនេះបើកបរដោយ Guy Martin ដែលវាអាចបើកបរបានដល់ល្បឿន ២៤៧,៤៧ គ.ម/ម៉ ដោយបើកបរលើដងផ្លូវនៅទីលាន Elvington ចក្រភពអង់គ្លេស។ ជាមួួល្បឿននេះវាអាចឈ្នះកំណត់ត្រាចាស់ ដែលមានល្បឿនបើកបរត្រឹមតែ ១៦៦,៧ គ.ម/ម៉។
គួរដឹងត្រាក់ទ័រនេះទទួលបានការកែសម្រួលលើគ្រឿងម៉ាស៊ីន ដោយម៉ាស៊ីនដើមរបស់វាមានចំណុះ ៧,២ លីត្រ របស់វាអាចបង្កើតកម្លាំងបាន ១០១៦ សេះ មាន ៦ ស៊ីឡាំង និងម៉ាស៊ីនម៉ាស៊ូត៕