នៅពេលនេះមានកម្មវិធីទូរសព្ទ Rolls-Royce មួយ ឈ្មោះថា Whispers ជាកម្មវិធីមានសម្រាប់តែអ្នកប្រើប្រាស់រថយន្ត Rolls-Royce ថ្មីៗប៉ុណ្ណោះ។
កម្មវិធី Whispers នេះអនុញ្ញាតឲ្យអតិថិជនដែលសុទ្ធសឹងតែជាអ្នកមាន បុគ្គលល្បី តារាល្បី ធ្វើការចែករំលែកចំណង់ចំណូលចិត្ត, ផលិតផល ឬការគិតរវាងគ្នានឹងគ្នា។ នេះបើផ្អែកតាម Rolls-Royce បានបញ្ជាក់។
តាមពិតកម្មវិធីនេះត្រូវបាន Rolls-Royce បញ្ចេញឲ្យអតិថិជនមួយចំនួនធ្វើការសាកល្បងប្រើប្រាស់តាំងពីជាង ២ ឆ្នាំមុន ហើយដោយសារទទួលបានលទ្ធផលវិជ្ជមានទើបមានការបញ្ចេញឲ្យប្រើប្រាស់សម្រាប់អ្នកទិញរថយន្ត Rolls-Royce ថ្មីៗគ្រប់រូប ជាពិសេសគឺអ្នកនៅចក្រភពអង់គ្លេស, អឺរ៉ុប, មជ្ឈិមបូព៌ា និងសហរដ្ឋអាមេរិក៕