
ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURING CO., LTD បានទទួលការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC និង CHEVROLET ដែលមានទីតាំងនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង។ ក្នុងនោះម៉ូឌែលរថយន្តដែលគ្រោងនឹងដំឡើងរួមមាន៖
- GAC: GS3, GS5, GS8, GN6 និង GN8
- CHEVROLET: Colorado, Onix, Captiva, Tracker, Groove, Trax, Equinox និង Traiblazer។
ការវិនិយោគនេះ គ្រោងចំណាយប្រមាណ ១៩,៤លានដុល្លារ និងអាចបង្កើតការងារបាន ១១៤២កន្លែង ដែលនឹងចាប់ផ្តើមប្រតិបត្តិការក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខនេះហើយ។
សម្រាប់រោងចក្រដំឡើងរថយន្ត GAC តាមការគ្រោងទុក គឺមានសមត្ថភាពដំឡើងរថយន្តបានដល់ ១៥ ០០០គ្រឿងក្នុង១ឆ្នាំ។ ចំណែករោងចក្រដំឡើងរថយន្ត CHEVROLET មានលទ្ធភាពអាចដំឡើងបានចន្លោះពី ១០ ០០០គ្រឿង ទៅ ១៥ ០០០គ្រឿងដូចគ្នាផងដែរក្នុង១ឆ្នាំ៕