មកស្គាល់ឡាន PHEV ដំបូងរបស់ Lexus ដែលជិះ១០០គ.ម ស៊ីសាំងត្រឹម ២,៨លីត្រ

ជាមួយការបង្ហាញចេញរថយន្ត Lexus NX ជំនាន់ថ្មី ក្រុមហ៊ុន Lexus បានបង្ហាញចេញជាលើកដំបូងនូវរថយន្ត Lexus ដែលប្រើប្រព័ន្ធម៉ាស៊ីន PHEV គឺម៉ូដែល Lexus NX 450h+ ស៊េរីឆ្នាំ២០២២។

ការបង្ហាញចេញរថយន្តនេះគឺជាការចាប់ផ្ដើមនៃគម្រោងការរបស់ Lexus ដែលគ្រោងបង្ហាញចេញរថយន្តមិនប៉ះពាល់បរិស្ថានឲ្យបានចំនួន ២០ម៉ូដែលនៅត្រឹមឆ្នាំ២០២៥ ដែលពាក់កណ្ដាលនោះនឹងជារថយន្តអគ្គិសនី, PHEV និងរថយន្ត Hybrid។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

NX 450h+ មានបំពាក់ដោយម៉ាស៊ីន និងម៉ូទ័រអគ្គិសនីដែលផ្គួបចូលគ្នាអាចផ្ដល់កម្លាំងបាន ៣០៤សេះ ដោយម៉ាស៊ីនគឺជាប្រភេទ Turbocharged ចំណុះ២,០លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី និងអាគុយដែលអភិវឌ្ឍន៍​ថ្មី។

ជាមួយប្រព័ន្ធនេះអាចឲ្យ Lexus NX 450h+ បើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ៦០គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេងប្រមាណ ២,៨លីត្រ លើការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

NX 450h+ នេះដែរអាចសាកបញ្ចូលអាគុយពេញក្នុងពេលប្រមាណ ២ម៉ោង និង៣០នាទី ពេលសាកជាមួយដុំភ្លើងកម្លាំង ៦,៦គីឡូវ៉ាត់។ លើទីផ្សារសហរដ្ឋអាមេរិក NX 450h+ ប្រភេទ AWD នឹងមានដាក់លក់ក្នុងតម្លៃចាប់ពី ៥៥ ៥៦០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម