រថយន្ត Corolla Cross ជារថយន្តមួយដែលទទួលបានការគាំទ្រខ្លាំងពីបណ្តារប្រទេសអាស៊ាន ឥឡូវនេះមានវត្តមាននៅលើទីផ្សារកម្ពុជាហើយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ដែលមានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ជាក្រុមហ៊ុននាំចូលផ្តាច់មុខម៉ាកតូយ៉ូតា។ នៅក្នុងនោះផងដែរ បន្ទាប់ពីមានការដាក់លក់រថយន្តនេះភ្លាម ឃើញថាមានអតិថិជនគាំទ្រយ៉ាងខ្លាំង ដោយសារតែរូបរាងនៃការរចនា ប្រណីតភាព ផាសុកភាព ទំនើប សុវត្ថិភាព និងតម្លៃសមរម្យ។
ជាក់ស្តែង បងប្រុសម្នាក់គឺជាអតិថិជនដំបូងរបស់រថយន្តសេ៊រីថ្មីនេះ បានបង្ហាញពីចំណាប់អារម្មណ៌ផ្ទាល់ខ្លួនថា “គាត់ធ្លាប់បានប្រើប្រាស់រថយន្តមួយទឹក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយធុញទ្រាន់ជាមួយនឹងការខូច ជួសជុល ញឹកញាប់ពេក ចំណាយទាំងថវិការ និងពេលវេលា ទើបបងប្រុសក៏ងាកមកប្រើរថយន្តថ្មីជំនួសវិញ។ បងប្រុសកាន់តែពេញចិត្តយ៉ាងខ្លាំងជាមួយរូបរាង សមត្ថភាព ប្រពន្ធ័សុវត្ថិភាពនិងបច្ចេកវិទ្យាទំនើបៗនៃរថយន្តមួយនេះបន្ទាប់ពីបានមកមើលរថយន្តផ្ទាល់និងធ្វើការបើកបរសាកល្បងហើយ។”
ជាចុងក្រោយក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សូមថ្លែងអំណរគុណ និងជូនពរដល់អតិថិជនទាំងអស់ និងជាពិសេសសម្រាប់បងប្រុសដែលជាម្ចាស់រថយន្ត Corolla Cross ២០២១ ថ្មីមួយនេះ អោយជួបតែមកនូវសុភមង្គល ភាពជោគជយ័និងសុខសុវត្ថិភាពរាល់ការធ្វើដំណើររបស់បងប្រុសផងដែរ។