
ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Haval Raptor ជម្រើសប្រើប្រាស់ម៉ាស៊ីនសាំងសុទ្ធរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ខ្ទង់ ២២ ០០០ ដុល្លារ សម្រាប់ជម្រើស Pro និង ២៣ ២០០ ដុល្លារ សម្រាប់ជម្រើស Ultra ។
រថយន្តនេះ មានប្រវែង ៤៨ ០០០ ម.ម ទទឹង ១ ៩៥០ ម.ម កម្ពស់ ១ ៨៣៤ ម.ម និងប្រវែងគម្លាតកង់ ២ ៧៣៨ ម.ម ដំណើរការដោយម៉ាសុីនចំណុះ ២,០លីត្រ Tubor ផលិតកម្លាំងបាន ២៣៥ សេះ និងកម្លាំងរមួល ៣៨៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រព័ន្ធបើកបរប៉ុង ២ (4WD) និងប្រអប់លេខអូតូចំនួន ៩វគ្គ។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្ត Haval Raptor គឺមានរូបរាងបែប Off-road ជ្រុងៗ រចនាជាមួយប៉ាណាខាងមុខរចនាមកជារាងរបារបញ្ឈរ ចង្កៀងមុខរាងជ្រុង ចង្កៀងក្រោយបែបបញ្ឈរ និងជម្រើសថាសកង់ទំហំ ១៨ និង ១៩អ៊ីញ។
ចំពោះផ្នែកខាងក្នុងវិញ ទទួលបាននូវកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១៤,៦អ៊ីញ ដំណើរការដោយប្រព័ន្ធ GWM’s Coffee OS 3.0 ក៏ដូចជាបាសបំពងសម្លេងចំនួន ១០ចំនុច និងប្រព័ន្ធជំនួយការបើកបរកម្រិតទី ២ ជាដើម៕