មក​ស្គាល់​កន្លែង​សាក​​រថយន្ត​ដ៏​អស្ចារ្យ​របស់ Porsche

ទីតាំង​បើក​សាក​ល្បង​រថយន្ត​ឈ្មោះ​ថា​ Nardò Ring ស្ថិត​នៅ​ក្រុង​ Nardò ប្រទេស​អ៊ីតាលី បាន​សាង​សង់​ឡើង​នៅ​ឆ្នាំ ១៩៧៥ ហើយ​កាន់​កាប់​ដោយ​ក្រុមហ៊ុន​រថយន្ត​ Fiat។ នៅ​ឆ្នាំ ២០១២ ក្រុមហ៊ុន Porsche បាន​ទិញ​យក​ទីតាំង​នេះ និង​ដាក់​ឈ្មោះ​​ឲ្យ​ថា​ Nardò Technical Center។

​កាល​ពី​ឆ្នាំ ២០១៨ ​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​ខាង​លើ​សម្រេច​ចិត្ត​បិទ ដើម្បី​ធ្វើ​ការ​ជួសជុល​រហូត​ដល់​​ចុង​ឆ្នាំ ២០១៨។ នៅ​ពេល​នេះ​ Nardò Technical Center ត្រូវ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ សម្រាប់​ការ​សាក​ល្បង​រថយន្ត​ Porsche។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nardò Technical Center មាន​ផ្លូវ​ខ្សែ​ជា​រង្វង់​ដែល​មាន​ប្រវែង​សរុប​ ១២,៦ គីឡូម៉ែត្រ និង​មាន​ទទឹង​ ១៦ ម៉ែត្រ ហើយ​ពី​ខាង​ក្នុង​មាន​​ផ្លូវ​ខ្វាត់​ខ្វែង​ច្រើន​ប្រភេទ​សម្រាប់​ការ​ធ្វើ​តេស្ត​រថយន្ត​ក្នុង​ស្ថានភាព​ផ្លូវ​ខុសៗ​គ្នា ដែល​សរុប​ផ្ទៃ​ដី​មាន​​ទំហំ ១០៦ ០០០ ម៉ែត្រ​ការ៉េ។

ការ​ជួសជុល​​​បាន​ធ្វើ​ឲ្យ​ទីតាំង​សាក​ល្បង​រថយន្ត​កាន់​តែ​ទំនើប​ជាង​មុន ដែល​ការ​ជួសជុល​នេះ​ប្រើ​ពេល​ ៧ ខែ និង​​ចំណាយ​អស់​ថវិកា​ប្រមាណ ៣៩,៥ លាន​ដុល្លារ​ផង​ដែរ៕​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម