មជ្ឈមណ្ឌល Porsche ភ្នំពេញ ត្រៀមស្វាគមន៍អតិថិជននៅទីតាំងថ្មីរបស់ខ្លួន និងបង្ហាញរថយន្តPorsche ម៉ូដែលថ្មី

Porsche កម្ពុជាបានសម្ភោធនូវទីតាំងថ្មីជាផ្លូវការហើយ

  • ក្រុមហ៊ុន Porsche កម្ពុជា បានប្រកាសកាលពីដើមខែកុម្ភៈ អំពីគម្រោងផ្លាស់ប្តូរទីតាំងថ្មីរបស់ខ្លួន ដែលស្ថិតនៅក្បែរសាលាអន្តរជាតិភ្នំពេញ (ISPP) និងជាផ្លូវដែលធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិថ្មី
  • ក្រុមហ៊ុន Porsche កម្ពុជា ក៏បានណែនាំកញ្ចប់ Options ប្រណីតសម្រាប់រថយន្ត Panamera ស៊េរីថ្មី ក៏ដូចជារថយន្ត Cayenne និង Macan ដែលមានជម្រើសបន្ថែមរហូតដល់ ១៣ ជម្រើសដែលមានតម្លៃរហូតដល់ ៣៥ ០០០ ដុល្លារ

ភ្នំពេញ: ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលផ្លូវការនិងផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche នៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌល Porsche ភ្នំពេញ ថ្មីដែលឥឡូវនេះស្ថិតនៅជាប់នឹងសាលាអន្តរជាតិភ្នំពេញ (ISPP) នៅតាមបណ្តោយមហាវិថីឧកញ៉ាហ៊ុននាង កែងនឹងមហាវិថីសម្តេចហ៊ុនសែន (ផ្លូវ ៦០ ម៉ែត្រ) ដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងនិងផ្លូវឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិថ្មី។

ក្នុងអំឡុងពេលនៃការដាក់សម្ភោធ តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Porsche កម្ពុជា នៅថ្ងៃសុក្រទី ២៣ ខែកក្កដាឆ្នាំ ២០២១កន្លងទៅនេះ លោកស្រី ស្រស់ ចរិយា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនព្រីស៊ីហ្សិនខាស៍ (ខេមបូឌា) លីមីធីត បានប្រាប់អំពីប្រវត្តិសង្ខេបរបស់ Porsche នៅក្នុងប្រទេសកម្ពុជានិងព្រឹត្តិការណ៍ដ៏សំខាន់ៗរបស់ Porsche ដល់ទស្សនិកជន ដែល ក្រុមហ៊ុន Porsche បានចុះឈ្មោះជាផ្លូវការក្នុងឆ្នាំ ២០១៣ ហើយបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៤ ដែលមកទល់ពេលនេះ ក្រុមហ៊ុនបានធ្វើអាជីវកម្មអស់រយៈពេលជិត ៨ ឆ្នាំមកហើយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននិងអ្នកស្រលាញ់រថយន្ត Porsche នៅទូទាំងប្រទេស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្សែវីដេអូនេះបានបង្ហាញនូវទីតាំងថ្មីដ៏ស្រស់ស្អាត រួមទាំងអាគារតាំងបង្ហាញថ្មីដែលបំពាក់ទៅដោយរថយន្ត Porsche ម៉ូដែលថ្មីៗ កន្លែងដែលអតិថិជនអាចសាងសង់រថយន្ត Porsche ដែលអតិថិជនស្រលាញ់ និងស្រម៉ៃចង់បាន​ និងកន្លែងអង្គុយរង់ចាំរបស់អតិថិជន។ បន្ថែមពីលើនេះទៀតទីតាំង Porsche Driver’s Selection និង Porsche Tequipment ក៏មានដាក់តាំងនូវទំនិញនិងសំភារៈ គ្រឿងបន្លាស់ថ្មីៗបំផុត កន្លែងផ្តល់ព័ត៌មានជូនអតិថិជនខាងផ្នែកសេវាកម្ម និង Direct Dialogue Bay កន្លែងជួសជុលរថយន្តដែលបានបំពាក់ ជាមួយឧបករណ៍ពិនិត្យរថយន្ត និងគ្រឿងបន្លាស់សមស្របទៅតាមស្តង់ដាររបស់ Porsche AG (អាល្លឺម៉ង់) ក៏ត្រូវបានបង្ហាញផងដែរ។

“គ្រប់ម៉ូដែល Porsche មាននៅមជ្ឈមណ្ឌលPorsche ភ្នំពេញទាំងក្នុងស្តុក ឬ កុម៉្មង់ទិញសុទ្ធតែមានភ្ជាប់មកជាមួយនូវការធានានិងការថែទាំរយៈពេល ៤ ឆ្នាំពេញដែលផ្តល់នូវទំនុកចិត្តខ្ពស់ជូនអតិថិជន។ សម្រាប់ម៉ូដែលលក់ដាច់បំផុតរបស់យើងគឺ Cayenne Macan និង Panamera ដែលយើងកំពុងតែផ្តល់ជូននូវកញ្ចប់ options ប្រណីតដ៏ពិសេសសម្រាប់ប្រទេសកម្ពុជាដែលបំពាក់ជាមួយជម្រើសបន្ថែមរហូតដល់ ១៣ មុខដែលមានតម្លៃរហូតដល់ ៣៥០០០ ដុល្លារដោយមិនចាំបាច់ចំណាយបន្ថែម។ អតិថិជនរបស់យើងភាគច្រើនចូលចិត្តបង្ហាញពីលក្ខណៈបុគ្គល និងរបៀបរស់នៅល្អប្រណីតរបស់ខ្លួន នឹងមានទំនោរទៅរកការធ្វើការកុម្ម៉ង់ទិញក្តីសុបិន តាមរយៈកម្មវិធី Car Configuration របស់យើងដែលអនុញ្ញាតឱ្យអតិថិជនជ្រើសរើសជម្រើសដែលគាត់ចង់បាន និងប្តូរតាមបំណងដើម្បីឱ្យសមនឹងរសនិយមបស់គាត់។ ដែលអ្វីទាំងនេះអាចធ្វើទៅបានតែនៅក្រុមហ៊ុនចែកចាយផ្លូវការប៉ុណ្ណោះ គឺមជ្ឈមណ្ឌល Porsche ភ្នំពេញ និងជាលក្ខណៈពិសេសមួយដែលធ្វើឱ្យយើងក្លាយជាម៉ាកដែលអតិថិជនចង់បាន” មានប្រសាសន៍ដោយលោក ឆយ ម៉េងលាង ប្រធានផ្នែកលក់នៃមជ្ឈមណ្ឌល Porsche ភ្នំពេញ។ លោកក៏បានបន្ថែមផងដែរថា យើងចាប់ផ្តើមឃើញមានរថយន្ត 911 Carrera, 718 Cayman និង 718 Boxster នៅតាមដងផ្លូវហើយនេះបានបង្ហាញថាការស្រឡាញ់រថយន្តស្ព័រទ្វារ 2 របស់ Porsche កំពុងតែកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។”

ខណៈពេលដែលតំរូវការកំពុងកើនឡើងសេវាកម្មក្រោយការលក់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សារថយន្ត Porsche ។ ជាមួយនឹងបទពិសោធន៏ជាង ២០ ឆ្នាំទៅលើរថយន្ត Porsche លោក Jan Weisser ប្រធានផ្នែកសេវាកម្មក្រោយការលក់ នៅមជ្ឈមណ្ឌល Porsche ភ្នំពេញ និងជាជនជាតិអាល្លឺម៉ង់ដែលបានចាប់ផ្តើមអាជីពរបស់គាត់តាំងពីនៅក្មេងជាមួយនឹងក្រុមហ៊ុន Porsche នៅប្រទេសអាល្លឺម៉ង់ហើយក្រោយមកបានផ្លាស់ទៅនៅមជ្ឈឹមបូព៌ានិងឌូបៃរយៈពេល១១ឆ្នាំ ហើយបានចូលរួមជាមួយនឹងមជ្ឈមណ្ឌល Porsche ភ្នំពេញចាប់ពីឆ្នាំ​2013 មក។ ចំណេះដឹងនិងបទពិសោធន៍យ៉ាងជ្រាលជ្រៅរបស់គាត់ជាមួយនឹងក្រុមហ៊ុន Porsche បានធានាថាការងារថែទាំនិងជួសជុលទាំងអស់ត្រូវបានអនុវត្តស្របតាមស្តង់ដារ Porsche AG ដែលត្រូវបានអនុវត្តដោយអ្នកបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាល ឆ្លងកាត់កម្មវិធីវិញ្ញាបនប័ត្រជាសកលដើម្បីផ្តល់សេវាកម្មដែលមានស្តង់ដារខ្ពស់ដល់អតិថិជន។ ដោយទទួលបានការគាំទ្រពី Porsche អាស៊ីប៉ាស៊ីហ្វិក ដែលជាការិយាល័យប្រចាំតំបន់ដែលមានទីតាំងនៅនៅប្រទេសសឹង្ហបុរី ក្រោមការគ្រប់គ្រងរបស់Porsche AG  ផ្នែកសេវាកម្មក្រោយការលក់នៅប្រទេសកម្ពុជាអាចផ្តល់នូវសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតដោយធ្វើអោយអតិថិជនមានទំនុកចិត្តមកលើការងាររបស់គាត់។

ការបើកដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌលPorsche ភ្នំពេញ ថ្មីក៏បានបង្ហាញនូវម៉ូដែលPorsche Panamera 4 Executive ស៊េរីថ្មីដល់សាធារណៈជនផងដែរ។ លក្ខណៈពិសេសនិងជម្រើសoptions របស់វាត្រូវបានបង្ហាញដោយអ្នកជំនាញផ្នែកផលិតផលរបស់ Porsche កម្ពុជាផងដែរ គឺលោក វ៉ា ភារុណ ដែលបានបង្ហាញពីការរចនាម៉ូដបែបស្ព័រផ្នែកខាងក្រៅពីខាងមុខដល់ខាងក្រោយនិងផ្នែកខាងក្នុងដ៏ ប្រណីតនៃរថយន្តបែប Saloon ដែលទទួលបាននូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ដែលចង់មកទស្សនាដោយផ្ទាល់ដើម្បីទទួលបានបទពិសោធន៍។ រថយន្តPorsche Panamera 4 Executive ស៊េរីថ្មីនេះ បំពាក់ដោយម៉ាស៊ីន 2.9 litre turboភ្លោះ ដែលមាន6 ស៊ីឡាំង កាងមុខនិងក្រោយរចនាបែបស្ព័រ ការបំពាក់តួយ៉ាន់ដែលមានច្រើនទំហំ និងជាពិសេសគឺការរចនាស្តុបក្រោយបែបLED ដែលតភ្ជាប់គ្នាពីស្តុបម្ខាងទៅម្ខាងទៀត និងចង្កូតរថយន្តដែលមានសភាពតូចស្រឡូន ដូចគ្នាទៅហ្នឹងម៉ូដែល911 ជំនាន់ក្រោយ។​

មជ្ឈមណ្ឌល Porsche ភ្នំពេញបានប្រកាសអំពីព្រឹត្តិការណ៍ Open House របស់ខ្លួនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២១។ អតិថិជនដែលចង់អញ្ជើញមកទស្សនាទីតាំងថ្មីនេះនិងទទួលយកបទពិសោធន៍ពីរថយន្តម៉ូដែលចុងក្រោយបំផុតជាមួយនឹងការផ្តល់ជូនពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍នេះអាចធ្វើការណាត់ជួបនៅ https://fb.com/book/porschecambodiaofficial/ ដើម្បីធ្វើការកក់ទុកជាមុនជាមួយក្រុមការងារផ្នែកលក់របស់យើង (ដើម្បីធានាបាននូវការរក្សាគំលាត និងចៀសវាងការរីករាលដាលនៃជំងឺ Covid-19) ឬទាក់ទងមកលេខទូរស័ព្ទលេខ 012-901-911សម្រាប់ព័ត៌មានបន្ថែម។

សម្រាប់ការទស្សនាវីដេអូផ្សាយផ្ទាល់ សូមចូលទៅកាន់ទំព័រហ្វេសហ៊ុកផ្លូវការ https://www.facebook.com/porschecambodiaofficial/videos/139286261667713​

អំពី​មជ្ឈមណ្ឌល​ Porsche ភ្នំពេញ

មជ្ឈមណ្ឌល​ Porsche ភ្នំពេញ ជាភ្នាក់ងារលក់របស់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលស្របច្បាប់ និងចែកចាយផ្តាច់មុខ នូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche បានមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ 2013។ ដោយមាន​ទីតាំង​ តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង មជ្ឈមណ្ឌល​ Porsche ភ្នំពេញបម្រើ​ការជា​ទីតាំង​ផ្តល់​សេវា​ច្រើនមុខ ​ដែល​មានចាប់ពី​ការលក់​ សេវាកម្ម​ក្រោយការលក់​​ សម្ភារៈតុបតែងនិងលម្អបន្ថែម​ សម្ភារៈតុបតែងរបស់​អ្នកបើកបរ​Porsche​ នៅក្នុង​កន្លែង​តែមួយ​ ដោយផ្តល់​នូវ​កម្រិត​សេវាកម្ម​ខ្ពស់​ដល់​អតិថិជន​របស់​ Porsche ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​មជ្ឈ​មណ្ឌល​ Porsche ភ្នំពេញ​​​ ផ្តល់ជូនអតិថិជន នូវគ្រប់ម៉ូដែលនៃរថយន្តPorsche ព្រមទាំងការរចនាបន្ថែមទៅតាមចំណូលចិត្តអតិថិជន ដើម្បីអោយរថយន្តកាន់តែមានលក្ខណៈពិសេសដែលអតិថិជនទាំងអស់អាចស្វែងយល់បន្ថែមបាននៅទីនេះ https://dealer.porsche.com/cambodia/virtual-showroom។ លើសពីនេះទៅទៀត គ្រប់រថយន្តដែលមានលក់នៅមជ្ឈ​មណ្ឌល​ Porsche ភ្នំពេញ​​​ បានបំពាក់ជាមួយកញ្ចប់សេវាកម្មថែទាំ និងធានាពីរោងចក្ររយៈពេលរហូតទៅដល់ 4ឆ្នាំ ដែលធ្វើអោយរថយន្ត Porsche កាន់តែមានភាពលេចធ្លោ និងពិសេសលើសពីរថយន្តផ្សេងទៀតដែលនាំចូលមកព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌល​ Porsche ភ្នំពេញ

  • ផ្នែកទំនាក់ទំនង​សាធារណៈ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​
  • លោក ភ័ន ពុទ្ធីរិទ្ធ
  • ទូរសព្ទ​៖ (+855)-10-515-413
  • អ៊ីមែល​៖ [email protected]
ផ្ទាំងផ្សាយពាណិជ្ជកម្ម