នាពេលថ្មីៗនេះ ទីភ្នាក់ងារ EPA ទើបតែបានប្រកាសពីកម្រិតស៊ីប្រេងនៃរថយន្ត Ram 1500 EcoDiesel ស៊េរីឆ្នាំ២០២០ ជាផ្លូវការ។
Ram 1500 ប្រភេទប៉ុងមួយមានកម្រិតស៊ីប្រេងជាមធ្យម ៩លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ខណៈប្រភេទប៉ុងពីរស៊ីត្រឹម ៩,៨លីត្រប៉ុណ្ណោះ។
រថយន្តភីកអាប់ 1500 EcoDiesel ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៦០សេះ។ បើចាក់ប្រេងមួយពេញ វាអាចរត់បានចម្ងាយដល់ ១ ៦០០គីឡូម៉ែត្រ ព្រោះតែធុងសាំងចំណុះ ១២៥លីត្ររបស់វា។
សូមបញ្ជាក់ថា រថយន្ត Ram 1500 EcoDiesel ឆ្នាំ២០២០ នឹងមានតម្លៃចាប់ពី ៣៦ ៨៩០ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក៕