មានដំណឹងកាន់តែច្បាស់អំពីឡាន Suzuki Jimny ប្រភេទទ្វារប្រាំ

ពាក្យចចាមអារ៉ាមអំពីរថយន្ត Jimny ប្រភេទទ្វារប្រាំបានលេចឭតាំងពីអំឡុងឆ្នាំ២០២០មក ហើយនៅពេលនេះគេទទួលបានដំណឹងកាន់តែច្បាស់បន្ថែមទៀតអំពីរថយន្តដ៏ពេញនិយមរបស់ Suzuki មួយនេះ។

សារព័ត៌មានជប៉ុនឈ្មោះថា Autoc-One បានអះអាងថារថយន្ត Jimny ប្រភេទទ្វារប្រាំដើមឡើយគឺគ្រោងបង្ហាញវត្តមានជាផ្លូវការនៅក្នុងកម្មវិធី Tokyo Motor Show ឆ្នាំ២០២១ ប៉ុន្តែកម្មវិធីនេះបានរំសាយចោលវិញដោយសារការព្រួយបារម្ភចំពោះជំងឺកូវីដ១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយសារកម្មវិធីត្រូវបានរំសាយចោល ហេតុនេះ Suzuki នឹងបង្ហាញចេញរថយន្ត Jimny ទ្វារប្រាំនៅក្នុងឆ្នាំ២០២២ជំនួសវិញ។ បន្ថែមពីនេះរថយន្តនេះនឹងមានប្រើប្រាស់ឈ្មោះថា Jimny Long ដោយប្រវែងពីកង់មុខទៅកង់ក្រោយគឺប្រមាណជាងប្រវែងទ្វារបី ៣០ស.ម។

រថយន្ត Jimny Long ត្រូវបានរាយការណ៍មកថានឹងបំពាក់នូវ Turbocharger លើម៉ាស៊ីនចំណុះ ១,៥លីត្រ រួមជាមួយប្រព័ន្ធ Hybrid ពាក់កណ្ដាលផងដែរ។ ត្បិតថាកម្លាំងរបស់ម៉ាស៊ីនប្រភេទនេះនៅមិនទាន់ដឹងនៅឡើយ ប៉ុន្តែជាមួយ Turbocharger និងប្រព័ន្ធ Hybrid កូនកាត់នឹងអាចជួយឲ្យ Jimny Long ផលិតកម្លាំងបានលើសពី ១០០សេះបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម