ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្ត Q5L Sportback តួវែង ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់តែទីផ្សារប្រទេសចិនផ្តាច់មុខតែម្តង។
រថយន្ត Audi Q5L Sportback មានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៩០៨មីល្លីម៉ែត្រ វែងជាងម៉ូដែល Q5 ស្តង់ដារ ៨៩មីល្លីម៉ែត្រ។ សរុបមកវិញ ទំហំរបស់វាទាំងមូលគឺ ប្រវែង ៤ ៧៧៨មីល្លីម៉ែត្រ ទទឹង ១ ៨៩២មីល្លីម៉ែត្រ និង កម្ពស់ ១ ៦៦៦មីល្លីម៉ែត្រ។
រថយន្ត SUV តួវែងនេះ ផ្តល់នូវកន្លែងដាក់ជើងកាន់តែធំទូលាយ សម្រាប់អ្នកដំណើរកៅអីខាងក្រោយ ហើយក៏ខ្ពស់ជាងមុន មិនទើសក្បាលផងដែរ។ ចំពោះជម្រើសម៉ាស៊ីនវិញមាន២ គឺ 40 TFSI និង 45 TFSI ដែលប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៤សេះ និង ២១៧សេះ។
Audi Q5L Sportback នឹងចេញលក់នៅត្រីមាសទី១ ឆ្នាំ២០២១ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនៅពេលជិតចេញលក់៕