[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិន បានធ្វើការប្រកាសថា ប្រទេសចិននឹងធ្វើការចាត់វិធានការដាក់ពន្ធលើម៉ាកយីហោអឺរ៉ុប ដោយបានដាក់ពន្ធចាប់ពី ៣០,៦% ដល់ ៣៩% ហើយកំពុងពិចារណាលើពន្ធខ្ពស់បន្ថែមលើរថយន្តប្រណិតនាំចូលពីតំបន់អឺរ៉ុបផងដែរ ។
ក្នុងនោះ វិធានការបណ្ដោះអាសន្ននេះនឹងចូលជាធរមាននៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ ជាការឆ្លើយតបចំពោះសហភាពអឺរ៉ុបដែលបានកំណត់គោលដៅពន្ធលើរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន ដែលស្រដៀងគ្នាទៅនឹងអឺរ៉ុប រួមទាំងសហរដ្ឋអាមេរិកដែលបានធ្វើការដាក់ប្រទេសចិន។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឆ្លើយតបទៅនឹងការបោះឆ្នោតកាលពីពេលថ្មីៗនេះរបស់សហភាពអឺរ៉ុបលើពន្ធលើរថយន្តអគ្គីសនី EV របស់ខ្លួនថា ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តការពារមិនយុត្តិធម៌ មិនអនុលោម និងមិនសមហេតុផលរបស់សហភាពអឺរ៉ុប ដោយការដាក់ពន្ធនឹងមិនអាចដោះស្រាយបញ្ហាអ្វីបានឡើយ ។ លើសពីនេះ អ្នកនាំពាក្យរូបនេះបានធ្វើការគំរាមកំហែងថា “ចិននឹងចាត់វិធានការទាំងអស់ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិនយ៉ាងរឹងមាំ” ៕