
ក្រុមហ៊ុន MG បច្ចុប្បន្នបានផ្ដល់នូវសេវាកម្ម trade-in ប្ដូររថយន្តចាស់ផ្លាស់យករថយន្តថ្មី ដើម្បីឱ្យម្ចាស់រថយន្តដែលកំពុងប្រើប្រាស់រថយន្តចាស់ៗនាពេលបច្ចុប្បន្នអាចធ្វើការប្ដូរនិងឡើងស៊េរីរថយន្តទំនើប MG បានយ៉ាងងាយស្រួល និងជាជម្រើសដ៏ឆ្លាតវៃបំផុត។ កម្មវិធីនេះអនុញ្ញាតអោយអតិថិជនអាចយករថយន្ត MG ស៊េរីចាស់ ឬម៉ាកផ្សេងក៏បាន មកវៃដូរដើម្បីទិញរថយន្តថ្មី MG បាននៅគ្រប់សាខាផ្លូវការរបស់ក្រុមហ៊ុន MG Cambodia ទូទាំងប្រទេស។
ចំណុចសំខាន់ៗនៃសេវាកម្ម trade-in ក្នុងការប្ដូររថយន្តចាស់ផ្លាស់យករថយន្តថ្មី MG ៖
- MG នឹងធ្វើការវាយតម្លៃ និង ទទួលយករថយន្តស៊េរីចាស់ៗរបស់អ្នកមិនថាជារថយន្ត MG ឬ ម៉ាកផ្សេងក៏ដោយ ដើម្បីប្ដូរយករថយន្តថ្មីម៉ាក MG គ្រប់ម៉ូឌែល។
- តម្លៃរថយន្តចាស់របស់អ្នកនឹងត្រូវធ្វើការប្ដូរយករថយន្តថ្មីដោយផ្ទាល់ ឬ ប្រើសម្រាប់ជាប្រាក់ចូលរួមមុនសម្រាប់បង់រំលោះទិញរថយន្តថ្មី។
- កម្មវិធីនេះធ្វើអោយការផ្លាស់ប្តូររថយន្តចាស់ទៅប្រើរថយន្ត MG កាន់តែងាយស្រួល ប្រកបដោយទំនុកចិត្ត ទទួលបានរថយន្តថ្មីដែលមានតម្លៃសមរម្យ និងភាពត្រឹមត្រូវក្នុងកិច្ចប្រតិបត្តិការនៃសេវាកម្មនានា។
ក្រុមហ៊ុន MG គឺជាម៉ាករថយន្តថ្មីមួយដែលមានប្រជាប្រិយភាពនៅលើទីផ្សារកម្ពុជា និងជាផ្នែកមួយនៃម៉ាករថយន្តដែលមានតម្លៃសមរម្យ ប៉ុន្តែផ្ដល់ជូននូវមុខងារប្រើប្រាស់ទំនើបៗបំពាក់ដោយបច្ចេកវិទ្យាថ្មីចុងក្រោយ។ ម៉ូឌែលរថយន្ត MG មានដូចជា៖ MG ZS តម្លៃត្រឹមតែ $26,000 , រថយន្ត MG RX5 តម្លៃ $35,990 , MG GT តម្លៃ $29,500 , រថយន្ត MG7 1.5T តម្លៃចាប់ពី $39,xxx , រថយន្ត MG G50 ប្រភេទ MPV 8-កៅអីតម្លៃត្រឹមតែ $34,500 និង រថយន្តប្រភេទ SUV 7-កៅអីម៉ូឌែ MG RX9 តម្លៃត្រឹមតែ $5x,xxx ដែលសុតសឹងតែមានតម្លៃប្រកួតប្រជែងខ្លាំងក្នុងទីផ្សារ។
រថយន្ត MG គ្រប់ម៉ូឌែលភាគច្រើនបំពាក់ដោយមុខងារទំនើបៗដូចជា៖ ប្រព័ន្ធកម្សាន្តដែលមានអេក្រង់ធំៗងាយស្រួលមើលពត៌មានរថយន្តផ្សេងៗ, ប្រព័ន្ធ Apply CarPlay, ប្រព័ន្ធសោរ smart key, ប្រភេទកុងទ័រតាប់ឡូឌីជីថល, ការរចនាជាមួយភ្លើង LED, ដំបូលលើប្រភេទ Panoramic Sunroof, បំពាក់ដោយម៉ាស៊ីនប្រភេទ Turbo ដែលផ្តល់កម្លាំងខ្លាំង, ស៊ីប្រេងឥន្ធនៈទាប ព្រមទាំងមានប្រព័ន្ធសុវត្ថិភាព និង ប្រព័ន្ធជំនួយពេលបើកបរជាច្រើនទៀតដែលផ្តល់អោយការបើកបរមានផាសុកភាពខ្ពស់ និងទិញបានក្នុងតម្លៃសមរម្យបំផុត។
ក្រុមហ៊ុន MG Cambodia ដំណើរការដោយសាខាផ្ទាល់ខ្លួនជាច្រើនដែលអាចទុកចិត្តបានខ្ពស់
នៅទូទាំងប្រទេសកម្ពុជា MG បច្ចុប្បន្នដំណើរការចំនួន ៤ ទីតាំងទាំងផ្នែកលក់ និង មណ្ឌលសេវាកម្មថែទាំជួសជុល៖
- MG សាខាទឹកថ្លា (មានសេវាកម្មផ្នែកលក់ និង មណ្ឌលសេវាកម្មថែទាំជួសជុល)
- MG សាខាផ្លូវ60ម៉ែត្រ (មានសេវាកម្មផ្នែកលក់)
- MG Service Centre មណ្ឌលសេវាកម្មថែទាំនិងជួសជុលរថយន្ត MG សាខាផ្លូវ50ម៉ែត្រ
- MG សាខាខេត្តសៀមរាប (មានសេវាកម្មផ្នែកលក់ និង មណ្ឌលសេវាកម្មថែទាំជួសជុល)
- MG សាខាខេត្តបាត់ដំបង (មានសេវាកម្មផ្នែកលក់)
គួរបញ្ផាក់ផងដែរថា មជ្ឈមណ្ឌលសេវាកម្មផ្លូវការទាំងអស់របស់ MG ត្រូវបានផ្តល់សេវាកម្មដោយអ្នកជំនាញបច្ចេកទេស, បំពាក់ដោយគ្រឿងបរិក្ខារស្ដង់ដារ និងមានឧបករណ៍វិភាគកំហូចរថយន្តត្រឹមត្រូវបំផុត។ ចំណុចនេះបានបញ្ជាក់ពីការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះការផ្តល់សេវាជូនអតិថិជនក្រោយពេលលក់ ដោយធ្វើអោយអតិថិជនមានទំនុកចិត្តខ្ពស់ក្នុងការថែទាំ និងជួសជុលរថយន្ត។ ជាពិសេស MG ក៏ផ្ដល់ការធានាជូនរយៈពេល 5 ឆ្នាំ ឬ 150,000Km ដែលលើសដៃគូប្រកួតប្រជែងមួយចំនួនដែលក្រុមហ៊ុនមួយចំនួនផ្តល់ត្រឹមតែ 3 ឆ្នាំប៉ុណ្ណោះ។
ក្រុមហ៊ុន MG Cambodia មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់រួមមាន dealership ផ្លូវការនៃផ្នែកលក់, មានជាងជំនាញបច្ចេកទេស និង មានមណ្ឌលសេវាកម្មថែទាំជួសជុលរថយន្តដែលធានាបាននូវបទពិសោធន៍ក្នុងការប្រើប្រាស់រថយន្តថ្មីយ៉ាងល្អបំផុត។ បន្ថែមលើសពីនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពី MG ដូចជា៖ ទទួលបានគ្រឿងបន្លាស់រថយន្តសុទ្ធ original មានការធានាត្រឹមត្រូវ, ទទួលបានការថែទាំជាប្រចាំ, ការធានាលើគុណភាពរថយន្តរយៈពេល៥ឆ្នាំ, និង មានសេវាកម្ម trade-in ប្តូររថយន្តចាស់ផ្លាស់រថយន្តថ្មី។
ការបន្ថែមកម្មវិធី trade-in ប្ដូរចាស់ផ្លាស់យករថយន្តថ្មីរបស់ MG Cambodia បានបង្កើតឱកាសអោយអ្នកទិញរថយន្តនៅកម្ពុជា អាចផ្លាស់ប្តូរមកជិះរថយន្ត MG ស៊េរីថ្មី ដែលមានតម្លៃសមរម្យ មានបំពាក់បច្ចេកវិទ្យាថ្មីទំនើបៗ ដោយមានភាពងាយស្រួល និងឆ្លាតវៃបំផុត។ ជាមួយនឹងបណ្តាញសាខាផ្នែកលក់ចំនួន 4 និងមជ្ឈមណ្ឌលសេវាកម្ម 3 ទីកន្លែងផ្សេងទៀតដែលមានបុគ្គលិកជំនាញផ្នែកបច្ចេកទេស និងមានគ្រឿងបរិក្ខារស្ដង់ដារ បានធ្វើឱ្យ MG កាន់តែល្បីល្បាញ ដោយមិនត្រឹមតែផ្ដល់នូវការលក់រថយន្តថ្មីមានគុណភាពប៉ុណ្ណោទេ ប៉ុន្តែផ្ដល់នូវទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ លើផ្នែកសេវាកម្ម និង ធ្វើអោយរថយន្ត MG ស៊េរីចាស់ៗមានតម្លៃលក់ចេញក៏ល្អផងដែរ។ សម្រាប់អ្នកកំពុងស្វែងរកការឡើងស៊េរីរថយន្ត ឬ ចង់ទិញរថយន្តថ្មីដែលអាចប្រើបានយូរ និង មានទំនុកចិត្តខ្ពស់ ហើយមានតម្លៃសមរម្យ នោះរថយន្ត MG គឺជាជម្រើសដ៏ល្អបំផុត៕