មានរបកគំហើញធំមួយសម្រាប់បច្ចេកវិទ្យាអាគុយលើរថយន្តអគ្គិសនី

របកគំហើញ​​អស្ចារ្យ​មួយ​ទាក់ទង​នឹង​បច្ចេកវិទ្យា​នៃ​អាគុយ​​រថយន្ត​ត្រូវ​បាន​លេច​មុខ​ឡើង​ ​ក្រោម​កិច្ច​សហការ​របស់​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ Samsung Advanced Institute of Technology ជា​មួយ​អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​ Samsung R&D Institute Japan។

អ្នក​ស្រាវ​ជ្រាវ​បាន​​សាក​ល្បង​ដក​បន្ទះ​លោហៈ​លីចូម​ដែល​មាន​លើ​អាគុយ​ស្ងួត​ចេញ​ដោយ​ជំនួស​មក​វិញ​នូវ​បន្ទះ​កាបូន​ប្រាក់។ ​ក្រោម​ការ​សាក​ល្បង​នេះ គេ​អាច​ធ្វើ​ឲ្យ​អាគុយ​មាន​ទំហំ​ផ្ទុក​ធំ​ជាង​មុន មាន​វដ្ដ​ជីវិត​វែង​ជាង​មុន និង​បង្កើន​កម្រិត​សុវត្ថិភាព​ជា​រួម​ទាំង​អស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជា​មួយ​របក​គំហើញ​នេះ​អាច​​ផ្ដល់​ចម្ងាយ​បើកបរ​ដល់​រថយន្ត​អគ្គិសនី​បាន​ប្រមាណ​ ៨០០ គីឡូម៉ែត្រ​ និង​មាន​វដ្ដ​ជីវិត​នៃ​ការ​សាក​ថ្ម​លើស​ពី ១ ពាន់​ដង។ នេះ​មាន​ន័យ​ថា​អាគុយ​រថយន្ត​អគ្គិសនី​គឺ​អាច​ប្រើ​ប្រាស់​បាន​លើស​ពី​ចម្ងាយ ៨០០ ០០០ គីឡូម៉ែត្រ​ឯណោះ។ អាគុយ​ប្រភេទ​នេះ​ដែរ ក៏​មាន​ល្បឿន​សាក​លឿន​ជាង​អាគុយ​​អ៊ីយ៉ុង​លីចូម​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។

យ៉ាងណាក្ដី​របក​គំហើញ​លើ​អាគុយ​ស្ងួត​នេះ គឺ​ត្រូវ​ប្រើ​ប្រាស់​ពេល​ច្រើន​ឆ្នាំ​ទៀត​ដើម្បី​អាច​ចូល​រោងចក្រ​ផលិត​ជា​ផ្លូវ​ការ​។ ប៉ុន្តែ​វា​នឹង​ជា​ផ្នែក​មួយ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​អាច​នឹង​ធ្វើ​ការ​អភិវឌ្ឍ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម