មានរឿងអ្វីបានជា Suzuki ជាប់ឈ្មោះជាក្រុមហ៊ុននាំចូលរថយន្ដច្រើនជាងគេនៅជប៉ុន

ដូចអ្វីដែលបងប្អូនបានដឹងហើយថាប្រទេសជប៉ុនជាទីផ្សារធំមួយក្នុងវិស័យយាន្ដយន្ដ  ហើយរថយន្តថ្មីភាគច្រើន ដែលលក់នៅទីនោះត្រូវបានផលិតនៅក្នុងស្រុក ប៉ុន្តែយ៉ាងណាមិញប្រទេសនេះក៏បាននាំចូលរថយន្តរាប់ពាន់គ្រឿងជារៀងរាល់ឆ្នាំផងដែរ។

3,400+ Japan Traffic Jam Stock Photos, Pictures & Royalty-Free Images - iStockអាចថាជាការភ្ញាក់ផ្អើលមួូយ ប្រហែលជាធ្វើឲ្យបងប្អូនរៀងស្រឡាំងកាំង ដោយកាលពីខែមេសា តាមពិតទៅជាម៉ាកយីហោរបស់ជប៉ុន Suzuki ទៅវិញទេ ដែលបាននាំចូលរថយន្តច្រើនជាងចូលមកកាន់ទីផ្សារប្រទេសជប៉ុន។ បងប្អូនច្បាស់ជាងឆ្ងល់ហេតុអ្វី Suzuki ចាំបាច់នាំចូលរថយន្ដ មិនតម្លើងនៅជប៉ុនតែម្ដង ទៅកុំខាតពន្ធនាំចូល។ ប៉ុន្ដែអ្វីៗផ្ទុយពីការគិតរបស់បងប្អូន ដោយសារ ប្រទេសជប៉ុនបានរក្សាគោលនយោបាយ “គ្មានពន្ធ” (zero-tariff) លើរថយន្តនាំចូលតាំងពីឆ្នាំ ១៩៧៨ មកម្ល៉េះ។ រថយន្ដ Suzuki ត្រូវបានក្រុមហ៊ុននាំចូលមកកាន់ទីផ្សារប្រទេសជប៉ុន ត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា។

 Japan’s Top Car Importer? It’s Now A Japanese Brandចំពោះរបាយការណ៍នាំចូលរថយន្ដកាលពីខែមេសា បានបង្ហាញថាក្រុមហ៊ុន Suzuki បាននាំចូលរថយន្តចំនួន ៣ ៩៩០គ្រឿង ចូលមកកាន់ទីផ្សារប្រទេសជប៉ុន ខណៈក្រុមហ៊ុន Mercedes-Benz  បាននាំចូលរថយន្ដចំនួន ៣ ២០២គ្រឿង និង BMW ននាំចូលរថយន្ដចំនួន ២ ៥៧៥គ្រឿង ដូច្នេះមានន័យថាក្រុមហ៊ុន Suzuki ជាក្រុមហ៊ុននាំចូលរថយន្ដច្រើនជាងគេក្នុងខែមេសានៅទីផ្សារប្រទេសជប៉ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki បានដាក់ចេញនូវគោលដៅមហិច្ឆតាសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដោយមានបំណងបង្កើនផលិតកម្មប្រចាំឆ្នាំនៅទីនោះដល់ ៤លានគ្រឿងត្រឹមឆ្នាំ ២០៣១។ ដើម្បីសម្រេចបាននូវផែនការនេះ ក្រុមហ៊ុនគ្រោងនឹងវិនិយោគទឹកប្រាក់ ៨.៣ ពាន់លានដុល្លារ នៅក្នុងរោងចក្រផលិតរបស់ខ្លួននៅប្រទេសឥណ្ឌា។ ជាមួយនឹងការពង្រីកសមត្ថភាពនេះ Suzuki សង្ឃឹមថានឹងចាប់យកប្រទេសឥណ្ឌា និងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផលិតរថយន្ដដាក់លក់លើទីផ្សារសកល រួមទាំងប្រទេសជប៉ុន អឺរ៉ុប និងអាហ្វ្រិក។

Maruti Suzuki India Limited: Year on, no land finalised for Maruti's second Gujarat plant, ET ManufacturingSuzuki មិនមែនជាក្រុមហ៊ុនផលិតរថយន្តជប៉ុនតែមួយគត់ដែលនាំចូលរថយន្តមកកាន់ទីផ្សារក្នុងស្រុករបស់ខ្លួននោះទេ។ គិតចាប់ពីខែមករា ដល់ខែមេសា Honda បាននាំចូលរថយន្តចំនួន ១៦,៧២០ គ្រឿង ចូលទៅប្រទេសជប៉ុន។ ក្នុងចំណោមរថយន្ដទាំងនោះ ភាគច្រើនគឺសម្រាប់រថយន្ត SUV ខ្នាតតូចម៉ូឌែល WR-V ដែល Honda ផលិតនៅក្នុងប្រទេសឥណ្ឌា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម