មានរឿងអ្វីបានជា Toyota ផ្ដោតលើការផលិតរថយន្ដ PHEV ខ្លាំងជាង EV នៅទីផ្សារអាមេរិក

[បរទេស] ក្រុមហ៊ុន Toyota មានកំពុងរៀបចំផែនការពង្រីកការលក់រថយន្តប្រភេទ Plug-in Hybrid Electric Vehicle (PHEV) របស់ខ្លួននៅទីផ្សារអាមេរិក។

2026 Toyota RAV4: Five Things You Need to Knowមូលហេតុចំបង ដែលក្រុមជប៉ុនមួយនេះផ្ដោតលើការផលិតរថយន្ដប្រភេទ PHEV ជាងរថយន្ដអគ្គិសនី EV នៅទឹកដីសហរដ្ឋអាមេរិក ដោយសាររថយន្ដអគ្គិសនី ហាក់មិនសូវទទួលបានការគ្រាំ ជាពិសេសមិនលក់បានតាមចំនួនកំណត់ ដែលបានគ្រោងទុក។ ជាក់ស្ដែងគិតត្រឹមខែឧសភា ឆ្នាំ២០២៥ ក្រុមជប៉ុន Toyota ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនបង្កើនការលក់រថយន្តប្រភេទ PHEV ធ្វើយ៉ាងណាឲ្យកើនឡើងដល់ ២០% នៃការលក់សរុបនៅទឹកដីសហរដ្ឋអាមេរិកត្រឹមឆ្នាំ ២០៣០។ គិតមកទល់ពេលបច្ចុប្បន្ន ការលក់រថយន្ដប្រភេទ PHEV របស់ Toyota នៅសហរដ្ឋអាមេរិកមានត្រឹមតែ ២.៤% ប៉ុណ្ណោះ។

គិតមកត្រឹមពេលបច្ចុប្បន្ននេះទាំងក្រុមហ៊ុន Toyota និង Lexus បានផ្តល់ជូននូវរថយន្តប្រភេទ PHEV ច្រើនម៉ូឌែលដូចជា៖ Prius, RAV4, RX, NX, និង TX។ ក្រុមហ៊ុនជប៉ុនមួយនេះជឿជាក់ថា រថយន្ត PHEV ដើរតួជា “ស្ពាន” ដ៏សំខាន់សម្រាប់អតិថិជនដែលមិនទាន់ត្រៀមខ្លួន ក្នុងការសម្រេចចិត្តប្រើប្រាស់រថយន្ដអគ្គិសនីសុទ្ធ ខណៈដែលខ្លួនកំពុងបន្តបង្កើនចម្ងាយនៃការបើកបរដោយថាមពលអគ្គិសនីសុទ្ធសម្រាប់រថយន្ដប្រភេទ PHEV របស់ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

2025 Toyota Prius PHEV Review, Pricing, and Specsក្រុមហ៊ុន Toyota មិនបានដាក់ទុនទាំងស្រុងទៅលើការផលិតរថយន្តអគ្គិសនី (EVs) នោះទេ ប៉ុន្តែពួកគេបានពង្រីកខ្សែសង្វាក់ផលិតកម្មរថយន្តប្រភេទ Hybrid និង Plug-in Hybrid (PHEV) របស់ខ្លួន ព្រមទាំងផលិតរថយន្ដអគ្គិសនីម៉ូឌែលថ្មីមួយចំនួនផងដែរ សម្រាប់ផ្គត់ផ្គង់តម្រូវការលើទីផ្សារ។

ខណៈដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុង បណ្ដាក់ទុនទាំងអស់លើកាផលិតរថយន្តអគ្គិសនី (EVs) ប៉ុន្តែបើក្រឡែកមកមើលក្រុមហ៊ុន Toyota ហាក់មិនប្រញាប់ខ្លាំងទេ ផ្ទុយទៅវិញពួកគេបានជ្រើសរើសពង្រីកខ្សែសង្វាក់ផលិតកម្មរថយន្ត Hybrid របស់ខ្លួន ដើម្បីបង្កើតរថយន្ត Plug-in Hybrid (PHEVs) និងផលិតរថយន្តអគ្គិសនី (EVs) មួយចំនួន។

2026 Toyota RAV4 Debuts With HEV, PHEV Models - Lowyat.NETក្រុមហ៊ុន Toyota បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ក្រោយការកែប្រែយុទ្ធសាស្ត្ររបស់ខ្លួន ប៉ុន្តែវាបានក្លាយជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ដោយសារការសម្រចចិត្តប្រើប្រាស់រថយន្ដអគ្គិសនីពីអ្នកប្រាស់រថយន្ដ នៅតែមានល្បឿនយឺតជាងការរំពឹងទុក។

វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេបន្ទាប់របស់ក្រុមហ៊ុន Toyota ពង្រីកការផ្តល់ជូនរថយន្តប្រភេទ Plug-in Hybrid (PHEV) របស់ខ្លួន ព្រោះថាក្រុមហ៊ុននេះមិនមែនជាអ្នកថ្មីក្នុងវិស័យ PHEV នោះទេដោយសារពួកគេមានបទពិសោធខ្លាំងលើប្រព័ន្ធ Plug-in Hybrid ស្រាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម