[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះក្រុមហ៊ុន Lamborghini បានប្រកាសថារថយន្ត Huracán ត្រូវបានលក់ចេញអស់ជាផ្លូវការហើយសម្រាប់ក្រុមហ៊ុនអ៊ីតាលីមួយនេះ ដែលនេះចង់បញ្ជាក់ថាក្រុមហ៊ុនមួយនេះកំពុងសម្រេចបាននូវចំនួនមួយដែលអាចធ្វើអោយក្រុមហ៊ុនខ្លួនអាចបន្តផលិតកម្មរថយន្តនេះរហូតដល់ចុងឆ្នាំ២០២៤ ដើម្បីបំពេញតម្រូវការ ដែលអាចផលិតរួចរាល់ក្នុងពេលដំណាលគ្នាជាមួយត្រកូល Sterrota ផងដែរ។
ជាក់ស្តែងជាមួយដំណឹងនៃរបាយការណ៍ហិរញ្ញវត្ថុក្នុងត្រីមាសទី១ របស់ក្រុមហ៊ុន Lamborghini បានបង្ហាញអោយឃើញថា ក្រុមហ៊ុននេះទទួលបាននូវប្រាក់ចំណេញប្រចាំត្រីមាសដ៏ល្អបំផុតរបស់ខ្លួន។ បន្ថែមពីនេះក្រុមហ៊ុនបាននិយាយអំពីការបញ្ចេញរថយន្តរហូតដល់ ២៦២៣គ្រឿងត្រឹមតែរយៈពេល ៣ខែក្នុងឆ្នាំ២០២៣ ហើយក្នុងនោះមាន ១៥៩៩គ្រឿងជាត្រកូល Lamborghini Urus ជាប្រភេទSUV ហើយផ្សេងទៀតគឺជាម៉ូឌែលរថយន្ត Huracán និង Aventador ។
មួយវិញទៀតរថយន្ត Lamborghini Revueltoដែលប្រើប្រាស់ម៉ាស៊ីន ១២ស៊ីឡាំងជាប្រភេទ Hybrid របស់ខ្លួនត្រូវបានគេរំពឹងថានឹងលក់អស់ក្នុងរយៈពេល ២ឆ្នាំបន្ទាប់ពីការចេញលក់ដំបូងក្នុងខែមីនា។ បន្ថែមពីនេះសម្រាប់អ្នកស្នងតំណែង Huracán ក្រុមហ៊ុនកំពុងគ្រោងនឹងផ្តល់នូវម៉ូឌែលកូនកាតសម្រាប់ Urus នៅក្នុងឆ្នាំ២០២៤ ហើយក៏នឹងត្រូវអោយគ្រប់ត្រកូលរថយន្តរបស់ខ្លួនក្លាយជាម៉ូឌែលកូនកាត់ Hybrid ទាំងអស់នៅចុងឆ្នាំក្រោយនេះ។ ហើយរថយន្តអគ្គសនីដំបូង របស់ Urus ជាប្រភេទ SUV នេះក៏នឹងត្រូវបានបង្ហាញខ្លួនក្នុងឆ្នាំ២០២៩៕