
ថ្ងៃនេះ Cambo Auto សូមធ្វើការបង្ហាញជូននូវឡានអគ្គិសនីតម្លៃក្រោម៣ម៉ឺនដុល្លារ ៤ម៉ូដែល ដែលបងប្អូនអាចធ្វើការពិចារណាទិញយកទៅប្រើប្រាស់តាមតម្រូវការបាន៖
រថយន្ដអគ្គិសនីទី១ តម្លៃក្រោម៣ម៉ឺនដុល្លារគឺរថយន្ដ NETA AYA។ បច្ចុប្បន្នរថយន្ដមានតម្លៃត្រឹមតែ ២២ ៦០០ដុល្លារប៉ុណ្ណោះនៅទីផ្សារកម្ពុជា។ រថយន្ត Neta AYA បំពាក់មកជាមួួយអាគុយទំហំ ៤០.៧kWh សាកថ្មមួយពេញ អាចបើកបរបានចម្ងាយ ៤០១គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ល្បឿន CLTC។ រថយន្ដនេះបំពាក់មកជាមួយក្រង់កម្សាន្ត ទំហំ ១៤.៦អុីង ដំណើរការដោយប្រព័ន្ធ Android OS អាចដាក់ SIM 4G បាននិងភ្ជាប់មកជាមួយប្រព័ន្ធសោរ ឆ្លាតវ័យ។ NETA AYA ក៏មានការធានា ២០ម៉ឺនគីឡូម៉ែត្រ ឬ ១០ឆ្នាំ ទៅលើតួររថយន្ត និង១៦ម៉ឺនគីឡូម៉ែត្រ ឬ ៨ឆ្នាំ ទៅលើថ្ម និងម៉ូទ័ររថយន្តផងដែរ។
រថយន្ដអគ្គិសនីទី២ តម្លៃក្រោម៣ម៉ឺនដុល្លារគឺរថយន្ត BYD Atto 2 ។ រថយន្ដនេះប្រើប្រាស់អាគុយទំហំ ៤៥.១ kWh សាកថ្មមួយពេញ អាចបើកបរបានចម្ងាយ៤០១គីឡូម៉ែត្រ ។ រថយន្ដនេះត្រូវបានផលិតឡើងដោយឈរនៅប្រព័ន្ធសាកស៊ី e-Platfrom ៣.០ រថយន្ដនេះមានបណ្តោយ ប្រវែង ៤៣១០មម ទទឹង ១៨៣០មម កំពស់ ១៦៧៥មម និងគម្លាតកង់មុខទៅកង់ក្រោយប្រវែង ២៦២០មម។ បច្ចុប្បន្នរថយន្ដនេះកំពុងដាក់លក់ក្នុងតម្លៃ ២២ ៣០០ដុល្លារ ជាមួយការធានារយៈពេល ៨ឆ្នាំ និង ១៦ម៉ឺនគីឡូម៉ែត្រ។
រថយន្ដអគ្គិសនីទី៣ តម្លៃក្រោម៣ម៉ឺនដុល្លារគឺរថយន្ត Baojun YEP Plus។ រថយន្ដនេះប្រើប្រាស់អាគុយទំហំ ៤១.៩ kWh សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ៤០១គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ល្បឿន CLTC។ រថយន្ដនេះ មានបណ្តោយប្រវែង ៤០០០មម ទទឹង ១៧៦០មម កំពស់ ១៧៣០mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ ២៥៦០មម។ Baojun YEP Plus កំពុងដាក់លក់ក្នុងតម្លៃត្រឹមតែ ២៦ ៩០០ដុល្លារ។ក៏មានធានារយៈពេល ៣ឆ្នាំ ឬ ១០ម៉ឺនគីឡូម៉ែត្រ លើថ្ម និងម៉ូទ័រពីក្រុមហ៊ុនផងដែរ។
រថយន្ដអគ្គិសនីទី៤ តម្លៃក្រោម៣ម៉ឺនដុល្លារគឺរថយន្ត Bestune Pony ។ រថយន្ដដ៏ឃ្យូតមួយនេះ កំពុងដាក់លក់ក្នុងតម្លៃត្រឹមតែ ៨៨៨៨ដុល្លារ។ រថយន្ដនេះប្រើប្រាស់អាគុយទំហំ ១៣.៩ kWh សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ១៧០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ល្បឿន CLTC។ រថយន្ដនេះមានបណ្តោយ ប្រវែង ៣០០០មម ទទឹង ១៥១០មម កំពស់ ១៦៣០mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ ១៩៥៣ម។
ក្នុងចំណោមរថយន្ដទាំង៤ម៉ូដែលប្រសិនបើបងប្អូនចាប់អារម្មណ៍លើម៉ូដែល មួួយណាអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត៕