មានឡាន Toyota អាមេរិកពីរម៉ូដែលប៉ុណ្ណោះ មិនរងគ្រោះដោយសារវិបត្តិខ្វះឈីប

វិបត្តិកង្វះខាតនៃឈីបសឺមីកុងឌុចទ័របានបន្តប៉ះពាល់ឧស្សាហកម្មយានយន្តឥតឈប់ឈរ ដោយមិនទាន់មានសញ្ញាថាវិបត្តិមួយនេះនឹងត្រូវចប់ឆាប់ៗនោះទេ។

ក្នុងនោះ Toyota ក៏បានរងផលប៉ះពាល់ដែរ ដោយក្រុមហ៊ុនបានប្រកាសថាការផលិតសកលរបស់ខ្លួននឹងត្រូវកាត់បន្ថយ ៤០% នៅចុងខែនេះ។

ទន្ទឹមនឹងនេះដែរសារព័ត៌មាន Automotive News បានរាយការណ៍ថា Toyota កំពុងកាត់បន្ថយការផលិតនៅរោងចក្រអាមេរិកខាងជើងទាំងអស់នាខែក្រោយនេះ លើកលែងតែរោងចក្រនៅ San Antonio ដែលនឹងផលិតរថយន្ត Tundra ជំនាន់ថ្មី ហើយរោងចក្រនេះក៏មានផលិតរថយន្ត Tacoma ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅអាមេរិកខាងជើងការផលិតរបស់ Toyota នឹងតិចជាងមុនចន្លោះពី ៦ ទៅ ៩ម៉ឺនគ្រឿងសម្រាប់ខែសីហា ហើយក៏រំពឹងថាមានការកាត់បន្ថយការផលិតចំនួន ៨ម៉ឺនគ្រឿងនៅខែកញ្ញាផងដែរ។

ដោយឡែក ជាមួយនឹងការកាត់បន្ថយការផលិតជាសកលចំនួន ៤០% ក្រុមហ៊ុន Toyota រំពឹងថាការចំនួនផលិតនឹងត្រូវបាត់បង់ ៣៦ម៉ឺនគ្រឿង នៅក្នុងខែកញ្ញា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម