មិនចាំយូរ បើកទទួលកក់ជាផ្លូវការទៀតហើយ រថយន្ត….

[ទីផ្សារក្នុងស្រុក] កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Ford Motor Company បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ខ្នាតកណ្តាលដ៏ពេញនិយមរបស់ខ្លួន នោះគឺរថយន្ត Ford Ranger Raptor ជាមួយការផ្លាស់ប្តូរនូវរូបរាងនៃការរចនាថ្មី បច្ចេកវិទ្យាកាន់តែប្រសើ និងជម្រើសម៉ាស៊ីនថ្មីបន្ថែម។ ក្នុងនោះដែរ បើក្រឡេកមើល ទីផ្សារប្រទេសកម្ពុជា យោងតាមទំព័រផ្លូវការនៃក្រុមហ៊ុន Ford Cambodia បានធ្វើការប្រកាសឡើងអំពីការបើកការកក់នៃរថយន្តភីកអាប់សេរ៊ីថ្មីនេះ ដោយបានភ្ជាប់មកជាមួយនូវការបង្ហាញចេញនូវលក្ខណៈពិសេសនៃរថយន្តនេះផងដែរ។

សម្រាប់ចំណុចពិសេសៗដែលក្រុមហ៊ុនបានបញ្ជាក់ឡើងនោះមានដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំង Twin Turbo Nano GTDi ទំហំ ៦ ស៊ីឡាំងជំនាន់ថ្មី
  • អេក្រង់ធំបញ្ឈរចំកណ្តាលទំហំ ១២ អ៊ីញជំនាន់ថ្មី ជាមួយនឹងប្រព័ន្ធកាំមេរ៉ា 360 កម្រិតខ្ពស់
  • កុងទ័រឌីជីថលថ្មីស្រឡាងទំហំ ១២,៤ អ៊ីញ និងប្រព័ន្ធគ្រប់គ្រង ការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ទៅ ៧ ជម្រើស
  • ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី ១០ វគ្គអូតូ (E-Shifter) ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច (Electric Parking Brake)
  • កៅអីក្តោបបែបស្ព័ររំលេចជាថ្នេរដេរពណ៍ក្រហម អាចបញ្ជាបាន ១០ របៀប
  • បំពាក់ជាមួយនឹងម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ
  • បូមម៉ាក FOX ជំនាន់ថ្មីទំហំ ២,៥ អ៊ីញ Live Valve Internal Bypass Shock Absorbers

គួរបញ្ជាក់ផងដែរ ក្រៅពីលក្ខណៈពិសេសដែលក្រុមហ៊ុនបានលើកឡើងនេះ ក្រុមការងារសង្កេតឃើញថារថយន្តនេះក៏មានមុខងារថ្មីមួយដែលទើបតែមានបំពាក់នៅលើរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនោះគឺ Trail Control ដែលអនុញ្ញាតឲ្យអ្នកបើកបរកំណត់ល្បឿនថេរមិនលើសពី ៣២ គីឡូម៉ែត្រ/ម៉ោង ក្នុងស្ថានភាពផ្លូវលំបាក និងមានឧបសគ្គដែលវាស្រដៀងទៅនឹងប្រព័ន្ធ Cruise Control ដែរ។

គួរបញ្ជាក់ផងដែរ ជាមួយការប្រកាសបើកការកក់នេះ យើងពុំទាន់ដឹងថាតម្លៃនៃរថយន្តនេះមានតម្លៃប៉ុន្មាននោះឡើយ ដូច្នេះសម្រាប់ព័ត៌មានលម្អិតអំពីតម្លៃ​ និងលក្ខណៈពិសេសបន្ថែមទៀតអំពីរថយន្តភីកអាប់ជំនាន់ថ្មីនេះ បងប្អូនអាចធ្វើការទាក់ទងទៅកាន់ផ្នែកលក់តាមរយៈលេខទូរស័ព្ទ 078 333 748 | 016 333 785 ឬតាមរយៈគណនី Telegram ៕ អរគុណ

ផ្ទាំងផ្សាយពាណិជ្ជកម្ម