មិនត្រឹមតែអាគុយ ឬដុំដេរទេ! តែពេលរថយន្តដេះមិនឆេះ ក៏បណ្តាលមកពីកំហូចទាំងនេះដែរ

នៅពេលដេររថយន្តមិនឆេះ អ្នកបើកបរ​ភាគច្រើន គិតលើកំហូចធំៗពីរ គឺអាគុយ ឬដុំដេរ។ ការពិតទៅ មានមូលហេតុច្រើនផ្សេងទៀត ដែលបណ្តាល​ឲ្យរថយន្តមិនអាចដេរឆេះបាន រួមមានដូចខាងក្រោមៈ

១. ខូចអាគុយ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជាមូលហេតុសាមញ្ញមួយសម្រាប់​រថយន្តដែលដេរមិនឆេះ។ ជាទូទៅ​អាយុកាលរបស់អាគុយ ត្រឹម ៣ ទៅ ៥ឆ្នាំប៉ុណ្ណោះ។ អ្នកអាចកត់សម្គាល់​សញ្ញាមួយចំនួន​ ពេលអាគុយខ្សោយ ឬជិតខូច ដូចជា ភ្លើងកុងទ័ររាងងងឹត ពិបាកបញ្ឆេះពេលព្រឹក ឬពេលខ្លះបញ្ឆេះហើយស្រាប់តែរលត់វិញ និងត្រូវប្រយ័ត្នពេលដល់អាយុកាលរបស់អាគុយ។

២. ខូចឌីណាម៉ូ

ពេលឌីណាម៉ូខូច វាមិនអាចសាកភ្លើងឲ្យអាគុយបានឡើយ ហើយវាក៏ជាអ្នកគ្រប់គ្រង​ប្រព័ន្ធភ្លើងរថយន្ត បន្ទាប់ពីរថយន្តត្រូវបានបញ្ឆេះរួច។ រោគសញ្ញាដែលអ្នកអាចដឹងថា គឺនៅពេលចេញសញ្ញាអាគុយលើកុងទ័រ។

៣. ខូចដុំដេរ

វាជាអ្នកបម្លែងថាមពលពីអាគុយ ទៅជាថាមពលមេកានិចដើម្បីបង្វិលបញ្ឆេះម៉ាស៊ីនបាន។ ដូច្នេះទោះមានឌីណាម៉ូ និងអាគុយល្អយ៉ាងណាក៏ដោយ ក៏រថយន្តមិនអាចដេះឆេះដែរ បើខូចដុំដេរទៅហើយនោះ។ បញ្ហានេះ ភាគច្រើន​កើតឡើង​ចំពោះ​រថយន្តចាស់ៗ​ ដោយសារដុំដេរ​មានអាយុកាលរបស់វាដែរ។ លោកអ្នកអាចកត់សម្គាល់បាន​នៅពេល​កាច់​បញ្ឆេះ មិនលឺសំឡេងអ្វី ប៉ុន្តែក្នុងកុងទ័រ​មានពន្លឺ និងចេញ​សញ្ញា Check ទៀតផង។

៤. បូមប្រេង

វាជាអ្នកបញ្ជូនប្រេងចូលដល់ក្នុងបន្ទប់ចំហេះ ដើម្បីដុតបញ្ឆេះជាមួយល្បាយខ្យល់ ដូច្នេះ បើវាខូច គឺគ្មានអ្នកបញ្ជូនសាំង ហើយរថយន្តក៏មិនអាចបញ្ឆេះបានដែរ។

៥. ដាច់ខ្សែពាន

បើខ្សែពានខូច គឺវាមិនអាចភ្ជាប់ចលនាបង្វិលពីឡាបអាកាមនៅក្បាលគុយឡាស មក វីឡឺប្រឺកាំងនៅប្លុកស៊ីឡាំងដែលនៅលើខ្សែពាននេះបានឡើយ បណ្តាលឲ្យម៉ាស៊ីនមិនដំណើរការនោះទេ។

៦. ដៃចង្កូតគាំង

ជួនកាលដៃចង្កូតរថយន្តគាំងជាប់សោ ដើម្បីប្រឆាំងនឹងបំណងចោរកម្ម។ វាអាចកើតឡើងនៅពេលដែលមាននរណា រុញរថយន្ត ទាំងដែលមិនចាក់សោរបញ្ឆេះ។ អ៊ីចឹង អ្នកអាចចាក់សោរបញ្ឆេះបណ្តើរ និងបង្វិលចង្កូតទៅឆ្វេងទៅស្តាំបន្តិច វាអាចនឹង​បដំណើរការវិញហើយ។

៧. បញ្ហាប្រព័ន្ធភ្លើងផ្សេងៗ

ពេលរថយន្តមិនអាចដេរបញ្ឆេះបាន វាក៏អាចពាក់ព័ន្ធនឹងការដាច់ខ្សែភ្លើង នៅចំណុចណាមូយ ឬខូចហ្វុយហ្សីប​ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម