មិនទាន់ចេញលក់ផង Toyota បញ្ចុះតម្លៃឡានស្ព័រ GR 86 ឆ្នាំ២០២២ បាត់!

ជាមួយនឹងតម្លៃចាប់ពី ២៧ ៧០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក រថយន្ត Toyota GR 86 ស៊េរីឆ្នាំ២០២២ គឺជាជម្រើសដ៏ល្អបំផុតមួយ សម្រាប់អ្នកចង់បានរថយន្តស្ព័រកម្រិតដំបូង។

យ៉ាងណាមិញ រយៈពេល ១សប្តាហ៍ បន្ទាប់ពីតម្លៃរបស់វាត្រូវបានប្រកាស ឥឡូវនេះ ក្រុមហ៊ុន Toyota បានផ្តល់នូវការបញ្ចុះតម្លៃ រហូតដល់ទៅ ៥០០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើប្រៀបធៀបទៅ រថយន្ត Toyota GR 86 ស៊េរីឆ្នាំ២០២២ គឺជាជម្រើសល្អជាងកូនភ្លោះ Subaru BRZ ដែលមានតម្លៃចាប់ពី ៣៥ ២៧០ដុល្លារ។

រថយន្ត Toyota GR 86 ប្រើម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខដៃ ឬអូតូ ៦វគ្គ។ ប្រសិនបើជ្រើសរើសប្រអប់លេខអូតូ នោះតម្លៃនឹងចាប់ពី ២៩ ២០០ដុល្លារ ខណៈម៉ូដែល GR 86 Premium មានតម្លៃ ៣០ ៣០០ដុល្លារ សម្រាប់ប្រភេទលេខដៃ និង ៣១ ៨០០ដុល្លារ សម្រាប់ប្រភេទលេខអូតូ។

សូមបញ្ជាក់ថា រថយន្ត Toyota GR 86 ស៊េរីឆ្នាំ២០២២ នឹងត្រូវដាក់លក់ជាផ្លូវការ នៅក្នុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម