មិនទាន់ប្រកាសចេញផង មានហាងចាប់ផ្ដើមទទួលកក់ឡាន Land Cruiser ស៊េរីឆ្នាំ២០២២បាត់

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់វៀតណាម បានឲ្យដឹងថាកាលពីថ្មីៗកន្លងទៅនេះ មានហាងលក់ជាច្រើនបានចាប់ផ្ដើមបើកទទួលការកក់ទិញសម្រាប់រថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ២០២២ ដែលមានរូបរាងថ្មី ជារថយន្តជំនាន់ថ្មី ប្រភេទ 300 Series។

ការដឹកជញ្ជូនសម្រាប់រថយន្ត Toyota Land Cruiser ជំនាន់ថ្មីនេះរំពឹងថានឹងធ្វើឡើងនៅត្រឹមដំណាច់ឆ្នាំ ២០២១ នេះ ដោយការនាំចូលទៅកាន់ប្រទេសវៀតណាមក្នុងដំណាក់កាលដំបូងនឹងមានចំនួនកំណត់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថាមកទល់ពេលនេះ កាលបរិច្ឆេទប្រកាសចេញផ្លូវការសម្រាប់រថយន្ត Land Cruiser ស៊េរីឆ្នាំ២០២២សម្រាប់ទីផ្សារសកលលោក នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ យ៉ាងណាក្ដី មានការបែកធ្លាយរូបភាពជាច្រើនរួចមកហើយ ដែលបានបង្ហាញច្បាស់ៗនូវរូបរាងថ្មីរបស់ Land Cruiser ជំនាន់ថ្មី។

គួរដឹងដែរថាក្រៅតែពីមានការផ្លាស់ប្ដូររូបរាងថ្មី រថយន្ត Land Cruiser ស៊េរីឆ្នាំ២០២២នេះ ក៏រំពឹងថានឹងមានតម្លៃធូរថ្លៃជាងមុនដោយសារការប្រើប្រាស់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង និងម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ ជំនួសឲ្យម៉ាស៊ីនចាស់ដែលជាម៉ាស៊ីន ៨ស៊ីឡាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម