ដឹងផលិតទាន់អត់ទេ បើឥឡូវនេះ GMC Hummer EVs ទទួលបានការកក់ទុកមុន ៦៥ ០០០គ្រឿងហើយ

[ទីផ្សាបរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC កំពុងចាប់ផ្តើមពន្លឿនការផលិតរថយន្តភីកអាប់ Hummer EVs និង SUVs ដែលជារថយន្តអគ្គិសនីសុទ្ធ ដោយក្រុមហ៊ុនបាននិយាយថាខ្លួនបានទទួលបានកក់ទុកមុនជាង ៦៥ ០០០ គ្រឿងចាប់តាំងពីការបើកទទួលមកដល់ពេលនេះ ដែលលើសពីការរំពឹងទុក។ លើសពីនេះ ដោយសារតែអ្នកកក់ ៩៥% កំពុងដូរការកក់ទាំងនោះទៅជាការបញ្ជាទិញវិញ នេះបើយោងតាមលោក Duncan Aldred អនុប្រធានសកលនៃ GMC ។

ក្នុងនោះ លោក Aldred បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “ការផលិតពិតជាដើរមុនផែនការបន្តិច ហើយយើងកំពុងរៀបចំអ្វីៗឥឡូវនេះ ដើម្បីពន្លឿនការផលិតផងដែរ ដូច្នេះយើងអាចចែកចាយការកក់ទាំងនេះបានលឿនជាងអ្វីដែលយើងគិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទនឹមនឹងនេះបន្ទាប់ពីក្រុមហ៊ុន GMC បានពន្លឿនពេលវេលានៃការផលិតក៏ដោយ ការបញ្ជាទិញថ្មីនឹងនៅតែត្រូវរងចាំរហូតដល់ឆ្នាំ ២០២៤ ដើម្បីបញ្ចប់ ដោយសារតែបរិមាណច្រើនមាននៅក្នុងការកក់រួចហើយ។

នេះបើយោងតាម ​​Aldred នៅក្នុងខែមីនា GMC ត្រូវបានបើកការកក់ម្តងទៀតជាលើកដំបូង ដែលអាចកើនឡើងនៃតម្លៃរថយន្ត ដោយសារតម្លៃសាំងខ្ពស់ ដែលធ្វើឲ្យរថយន្តអគ្គិសនី មើលទៅហាក់ដូចជាជម្រើសល្អសម្រាប់អតិថិជនជាច្រើន។

ជាមួយគ្នានេះដែរ ដើម្បីបង្កើនផលិតកម្ម GMC ត្រូវការធានានៅការផ្គត់ផ្គង់សម្ភារៈបន្ថែម ដូចជាកោសិកាអាគុយ ដើម្បីរក្សាការផលិតកម្មរបស់ខ្លួន។ ក្នុងក្រុមហ៊ុន ក៏បានសន្យាថានឹងផលិតរថយន្តបន្ថែមទៀតនៅឆ្នាំនេះ និងឆ្នាំក្រោយ លើសពីការគ្រោងទុកដំបូង។

ក្រុមហ៊ុន GMC កំពុងស្ថិតក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយទៅកាន់រថយន្តអគ្គិសនី។ បន្ថែមពីលើការចេញរថយន្ត Hummer EV ក្រុមហ៊ុនក៏នឹងមានរថយន្តអគ្គិសនីដូចជា Silverado, Blazer និង Equinox ដែលនឹងត្រូវបានដាក់បង្ហាញជាបណ្តើរៗ នាពេលខាងមុខជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម