ក្រុមហ៊ុន Quantum Group មិនទាន់បោះបង់គំនិតទិញយកក្រុមហ៊ុន Lamborghini ពីក្រុមហ៊ុន Volkswagen Group នៅឡើយទេ។
កាលពីសប្ដាហ៍មុនមានការរាយការណ៍ថាក្រុមហ៊ុន Quantum Group បានផ្ដល់សំណើរជាទឹកប្រាក់ប្រមាណ ៩,២ពាន់លានដុល្លារដើម្បីទិញយក Lamborghini ប៉ុន្តែ Volkswagen Group ប្រកែកមិនព្រមលក់ឡើយ។
យ៉ាងណាក្ដីពេលនេះក្រុមហ៊ុន Quantum Group និយាយថានឹងបន្ថែមលុយ ១ ទៅ ២ពាន់លានអឺរ៉ូ បន្ថែមទៀត ដើម្បីចំណាយលើការបណ្ដាក់ទុន និងការធានាលើការងាររួមទាំងរោងចក្រដែល Lamborghini មាន។ នេះបើតាមការចុះផ្សាយរបស់ Auto News។
ទាក់ទងនឹងបញ្ហានេះ នៅមិនទាន់ឃើញមានការឆ្លើយតបពីសំណាក់ក្រុមហ៊ុន Volkswagen Group ដែលជាក្រុមហ៊ុនមេរបស់ Lamborghini នៅឡើយទេ៕