មិនធម្មតាមែន! Toyota លក់ឡានមួយម៉ូដែលនេះបាន ១០លានគ្រឿងហើយ!

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Toyota បានបង្ហាញឲ្យដឹងថា ពួកគេសម្រេចបានជោគជ័យដ៏ធំមួយ ដោយលក់រថយន្ត RAV4 សរុបបានរហូតដល់ទៅ ១០លានគ្រឿង នៅទូទាំងពិភពលោក។

រថយន្ត Toyota RAV4 គឺជា SUV ខ្នាតតូចដ៏ពេញនិយមបំផុត សរុប៥ជំនាន់មកហើយ ចាប់តាំងពីឆ្នាំ១៩៩៤ មករហូតដល់បច្ចុប្បន្ននេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងឆ្នាំដំបូងនៃការចាប់កំណើត គឺ ១៩៩៤ រថយន្ត RAV4 លក់បានសរុប ៥៣ ០៨០គ្រឿង នៅទូទាំងពិភពលោក។ ចំនួនតួលេខនេះបានបន្តកើនឡើងជាប់រហូត ហើយនៅក្នុងឆ្នាំ២០០៤ ក្រោយលក់បាន ១០ឆ្នាំ ចំនួនលក់ប្រចាំឆ្នាំបានកើនដល់ ២៣៩ ៧៩៤គ្រឿង។

មិនតែប៉ុណ្ណោះ ក្នុងអំឡុងទសវត្សទី២ និងទី៣ នៃការបង្ហាញខ្លួន RAV4 បន្តភាពល្បីល្បាញរហូតក្នុងឆ្នាំ២០១៩ តែឯង វាលក់បាន ៩៦៥ ៧៦០គ្រឿងឯណោះ។

គួរឲ្យដឹងថា Toyota RAV4 គឺជារថយន្ត SUV លក់ដាច់បំផុតលើពិភពលោក និងជារថយន្តដឹកអ្នកដំណើរលក់ដាច់បំផុតលំដាប់ទី៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម