មិនធម្មតា! Toyota Land Cruiser 300 Series តុបតែងខ្លួនបែបនេះ កាន់តែអេម!

ថ្មីៗនេះ ក្រុមហ៊ុនកែកុនរថយន្តជប៉ុនមួយឈ្មោះថា Jaos បានបង្ហាញចេញនូវរថយន្ត Land Cruiser 300 Series ដែលតុបតែងជារថយន្ត Off-road ជួយឲ្យវាកាន់តែលេចធ្លោ និងទាក់ទាញ។

ខុសពីក្រុមហ៊ុនដទៃ គ្រឿងលេងតុបតែងរបស់ Jaos មើលទៅ ហាក់បីដូចជាគ្រឿងហ្ស៊ីនពីរោងចក្រ Toyota អីចឹង ពោលគឺវាស៊ីជាមួយនឹងការឌីហ្សាញរបស់ Land Cruiser។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ វាបានតុបតែងទៅលើកាងការពារកាងមុខ, កាងក្របាំងភក់, របាំងការពារដៃទ្វារ, រឺហ្គែរលើដំបូលជាមួយភ្លើង LED, តែមពណ៌ខ្មៅនៅផ្នែកចំហៀង ក៏ដូចជា ប្រព័ន្ធបំពង់ស៊ីឡាំង ៤ Battlez Muffler ZS-2 ទៀតផង។

បន្ថែមពីនេះ វាក៏បានបំពាក់យ៉ាន់កង់ថ្មី ទំហំ ២០អ៊ីញ ហៅថា Jaos Tribe Cross ពណ៌ខ្មៅ Matt Gun Metallic ជាមួយនឹងសម្បកកង់ 285/55 Toyo Open Country R ផងដែរ។ ចំពោះប្រព័ន្ធបូមក៏បានអាប់ដេត ជាមួយនឹង Battlez Ti-W coil springs និងកល់ឡើងខ្ពស់ជាងមុន ៤០មីល្លីម៉ែត្រទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកម៉ាស៊ីនមិនត្រូវបានប៉ះពាល់ឡើយ ដោយនៅតែរក្សាម៉ាស៊ីនសាំង twin-turbo ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤០៩សេះ ឬ ម៉ាស៊ីនម៉ាស៊ូត twin-turbo ចំណុះ ៣,៣លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៤សេះដដែល៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម