មិនមែនចិន! តែក្រុមហ៊ុនកូរ៉េមួយនេះនឹងផ្គត់ផ្គង់អាគុយដល់រថយន្តអគ្គិសនីរបស់ Mercedes-Benz AG

បន្ទាប់ពីមានការប្រកួតប្រជែងជាច្រើនពីសំណាក់ក្រុមហ៊ុនរបស់ប្រទេសចិន ពេលនេះ ក្រុមហ៊ុន LG Energy Solution (LGES) របស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសចុះនូវកិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុមហ៊ុន Mercedes-Benz AG ហើយ ដោយក្នុងនោះ ពួកគេនឹងផ្គត់ផ្គង់អាគុយសម្រាប់ក្រុមហ៊ុនមួយនេះ។

ក្នុងនោះ បើយោងតាមការបញ្ជាក់ពីខាងក្រុមហ៊ុនផ្ទាល់គឺបានឲដឹងថា ក្រុមហ៊ុន LGES នឹងផ្គត់ផ្គង់អាគុយសរុបចំនួន ៣២ ជីហ្គាវ៉ាត់ម៉ោង ដល់ក្រុមហ៊ុន Mercedes-Benz នៅចុងឆ្នាំ ២០៣៥ បន្ទាប់មកនៅឆ្នាំ ២០៣៧ ក៏នឹងផ្គត់ផ្គង់បន្ថែមទៀតចំនួន ៧៥ ជីហ្គាវ៉ាត់ម៉ោង ផងដែរ ខណៈព័ត៌មានលម្អិតអំពីតម្លៃនៃការវិនិយោគនេះវិញ គឺមិនត្រូវបានបង្ហាញចេញនោះឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា ក្រៅពីការវិនិយោគថ្មីនេះ ក្រុមហ៊ុន LGES ផ្ទាល់ ក៏កំពុងពង្រីកនូវការសាងសង់រោងចក្រថ្មីៗរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបផងដែរ ពោលគឺដើម្បីបន្តប្រកួតប្រកួតប្រជែង និងជួយឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុបអាចកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនផលិតអាគុយរបស់ប្រទេសចិន និងដើម្បីទាក់ទាញអតិថិជនធំៗដូចជា Tesla, General Motors និង Mercedes-Benz ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម