មិនមែនជារឿងប្លែកនោះទេ! ពេលនេះ ក្រុមហ៊ុន Nissan Thailand​ ប្រកាសចាប់ផ្តើមផ្តោតលើសង្វាក់ផលិកម្មរថយន្តប្រភេទកូនកាត់

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan Thailand​ បានប្រកាសថាខ្លួននឹងផ្តោតលើផលិតកម្មរថយន្តជំនាន់ថ្មីរបស់ខ្លួនគឺសង្វាក់ផលិកម្មរថយន្តប្រភេទកូនកាត់ ក្នុងប្រទេសថៃផ្ទាល់ដែលជាទីផ្សារដ៏ធំមួយរបស់ខ្លួន។

យោងតាមសារព៌ត័មានរបស់ប្រទេសថៃផ្ទាល់ បាននិយាយថា ក្រុមហ៊ុន Nissan អាចនឹងចាយប្រាក់ដ៏ច្រើនរបស់ខ្លួនក្នុងផលិតជំនាន់ថ្មីនេះ ហើយ​ព៌ត៌មានច្បាស់ការមួយរយភាគរយនោះគឺ ក្រុមហ៊ុន Nissan នឹងផលិតរថយន្តជំនាន់ថ្មីដែលជារថយន្តមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះហេតុផលសម្រាប់ការផ្លាស់ប្តូរថ្មីនេះ គឺមានគោលបំណងទាញយកអត្ថប្រយោជន៍ពីរដ្ឋាភិបាលថៃដើម្បីទទួលបានការ​កាត់​បន្ថយ​ពន្ធ​លើការ​ផលិត​រថយន្ត​កូនកាត់ និង​អគ្គិសនី​ក្នុង​ប្រទេសថៃផ្ទាល់។ គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រទេសថៃបានសម្រចចិត្តកាត់បន្ថយពន្ធគយពី ៨ ភាគរយ មកត្រឹម ២ ភាគរយ សម្រាប់ការផលិតកូនកាត់ រួមជាមួយនឹងការកាត់បន្ថយពន្ធនាំចូលសម្រាប់គ្រឿងបន្លាស់រថយន្តកូនកាត់រហូតដល់ ៤០ ភាគរយ ដើម្បីទាក់ទាញក្រុហ៊ុនផលិតរថយន្តអន្តរជាតិចូលមកវិនិយោគក្នុងប្រទេសខ្លួន។

គួរឲដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន Nissan បានបញ្ជេញលក់តែរថយន្តក្នុងត្រកូល Kicks របស់ខ្លួនតែប៉ុណ្ណោះក្នុងប្រទេសភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹម​នឹង​នេះ ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីនេះរបស់ក្រុមហ៊ុន Nissan នេះគឺជាដំណោះស្រាយមួយដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈមនឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនផ្ទាល់ និងដើម្បីទាញយកចំណែកទីផ្សាររបស់ខ្លួនមកវិញពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន។ លើសពីនេះទៅទៀត លោក ប្រធានក្រុមហ៊ុន Nissan Thailand បាននិយាយថា ក្រុមហ៊ុនបាននឹងចាប់ផ្តើមដំណើរការសង្វាក់ផលិកម្មរថយន្តជំនាន់ថ្មីរបស់ខ្លួនហើយដែលធ្វើឡើងនៅក្នុងរោងចក្រ Samut Prakan ហើយលោកបាននិយាយបន្ថែមទៀតថានៅចន្លោះឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៧ ក្រុមហ៊ុននឹងធ្វើការដាក់បង្ហាញចេញនូវរថយន្តចំនួន ៥ ម៉ូឌែល ក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម