មិនមែន Prank ទេ! Tesla ឡើងថ្លៃជិត ១ម៉ឺនដុល្លារ លើឡាន Model 3

រថយន្តអគ្គិសនីដែលមានតម្លៃសមរម្យបំផុតរបស់ក្រុមហ៊ុន Tesla កំពុងទទួលបានការកើនឡើងតម្លៃដ៏សន្ធឹកសន្ធាប់ នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយក៏ធ្វើឲ្យវាមិនទទួលបានប្រាក់លើកទឹកចិត្តរបស់រដ្ឋាភិបាលផងដែរ។

នៅពាក់កណ្តាលខែមីនា ក្រុមហ៊ុន Tesla បានដំឡើងថ្លៃដើមនៃ Model 3 ប្រភេទ Long Range និង High Performance ប៉ុន្តែបានរក្សាតម្លៃប្រភេទ Base Model ដដែល។ ប៉ុន្តែឥឡូវនេះ Tesla កំពុងបង្កើនតម្លៃនៃ Model 3 ប្រភេទ Base Model ពីខ្ទង់ ៤៧ ២០០ដុល្លារ ទៅ ៥៤ ៨០០ដុល្លារ ពោលគឺកើនឡើងជាង ៧ ៦០០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងតម្លៃខាងលើ មិនមែនជាដំណឹងអាក្រក់តែមួយនោះទេ ព្រោះថា Model 3 ឥឡូវនេះ ត្រូវបានគេចាត់ទុកថាជា “រថយន្តប្រណីត ឬ Luxury Car” នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាមូលហេតុធ្វើឲ្យវាមិនអាចទទយលបានការឧបត្ថម្ភធនរថយន្តអគ្គិសនីខ្ពស់បំផុតរបស់រដ្ឋាភិបាល (highest government electric car subsidy) ដោយបង្កើនការចំណាយរបស់អតិថិជនកាន់តែច្រើន។

ជាធម្មតា អ្នកប្រើប្រាស់រថយន្តអគ្គិសនីដែលមានសិទ្ធិអាចទទួលបានការឧបត្ថម្ភធន មានប្រាក់រង្វាន់បរិស្ថានចំនួន ៩ ៨០០ដុល្លារ ដោយ ៦ ៥០០ដុល្លារ បានមកពីរដ្ឋ និង ៣ ៣០០ដុល្លារ បានពីក្រុមហ៊ុនផលិត។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ប្រទេសអាល្លឺម៉ង់បានណែនាំច្បាប់ថ្មីមួយ ដែលកាត់បន្ថយការបង្វិលសងលើប្រាក់ឧបត្ថម្ភដល់ ៥ ៥០០ដុល្លារ សម្រាប់រថយន្តណាមួយដែលមានតម្លៃក្នុងចន្លោះ ៤៤ ០០០ដុល្លារ ទៅ ៧១ ៤០០ដុល្លារ ដោយក្រុមហ៊ុនផលិតបានរួមចំណែក ២ ៧០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម