មិនមែន Tesla តែជារថយន្តរបស់ Lexus ដែលមានប្រព័ន្ធជំនួយការអ្នកបើកបរល្អបំផុត

[បរទេស] វិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) បានធ្វើតេស្តសាកល្បងប្រព័ន្ធជំនួយការបើកបរចំនួន ១៤ ផ្សេងគ្នាទៅលើរថយន្តមកពីក្រុមហ៊ុនរួមមាន Lexus, GM, Ford, Genesis, BMW, Mercedes, Nissan, Volvo និង Tesla ដើម្បីធានានៅរថយន្តមានសុវត្ថិភាពតាមស្តង់ដារ ។

គួរឱ្យភ្ញាក់ផ្អើល ដោយប្រព័ន្ធជំនួយការអ្នកបើកបរចំនួន ១១ ក្នុងចំណោម ១៤ ត្រូវទទួលបានកម្រិតទាប រួមទាំងប្រព័ន្ធបើកបរស្វ័យប្រវត្តិ Autopilot របស់ក្រុមហ៊ុន Tesla ក៏ដូចជាប្រព័ន្ធបើកបរស្វ័យប្រវិត្តកម្រិតទី ៣ របស់ Mercedes ជាដើម ។ ខណៈ ប្រព័ន្ធជំនួយការបើកបរ ProPilot Asisst របស់ក្រុមហ៊ុន Nissan និងប្រព័ន្ធ Super Cruise របស់ GMC ក៏ដូចគ្នាផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយនៅក្នុងនៅការធ្វើតេស្តនេះ មានតែប្រព័ន្ធជំនួយការបើកបររបស់ក្រុមហ៊ុន Lexus គឺល្អបំផុតនៅលើម៉ូដែល Lexus LS ប៉ុន្តែត្រូវបានវាយតម្លៃថា “អាចទទួលយកបាន” ប៉ុណ្ណោះ ។ លើសពីនេះ IIHS និយាយថា គ្មានប្រព័ន្ធណាដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែប្រព័ន្ធមួយចំនួនអាចត្រូវបានកែលម្អជាមួយនឹងការផ្លាស់ប្តូរកម្មវិធី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម