មុនធ្វើដំណើរផ្លូវឆ្ងាយ ពិនិត្យមើលឡានតាមវិធីសាមញ្ញៗ កុំឱ្យស្តាយក្រោយ

ការ​បើក​បរ​រថយន្ត​អាច​និយាយ​បាន​ថា​ជា​វិធី​គ្រោះ​ថ្នាក់​មួយ​ដែល​មនុស្ស​ទូទៅ​បាន​ធ្វើ​ ប៉ុន្តែ​គេ​អាច​ទប់​ស្កាត់​បញ្ហា​មួយ​ចំនួន​មិន​ឱ្យ​​កើត​មាន​ឡើង​​​ ប្រសិន​បើ​ចេះ​ពិនិត្យ​មើល​រថយន្ត​​មុន​ចេញ​ដំណើរ។ ខាង​ក្រោម​នេះ​ជា​វិធី​​ពិនិត្យ​​ដ៏​សាមញ្ញ​បំផុត​ដើម្បី​អាច​ធានា​ថា​រថយន្ត​មិន​មាន​បញ្ហា​ពេល​ធ្វើ​ដំណើរ ៖

១. ពិនិត្យ​ក្រោម​ឡាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំហាន​ដ៏​សាមញ្ញ​ដំបូង​គេ​គឺ​ពិនិត្យ​ក្រោម​ឡាន​​ដើម្បី​មើល​ថា​តើ​មាន​ ​ដំណក់​ទឹក​អ្វី​នៅ​ក្រោម​នោះ​ឬ​អត់ ព្រោះ​ថា​ការ​បើក​បរ​ដោយ​មាន​លេច​ធ្លាយ​សារធាតុ​រាវ​​​ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ចង្កូត​ ហ្វ្រាំង​ ឬ​ម៉ាស៊ីន​កម្ដៅ។​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ពិនិត្យ​កង់​ឡាន​ថា​មាន​សភាព​ធូរ​ ឬ​ធ្លាយ​

៣. ត្រួត​ពិនិត្យ​ភ្លើងស៊ីញ៉ូ​ទាំង​មុខ​និង​ក្រោយ​ ដើម្បី​បញ្ជាក់​ថា​ដំណើរ​ការ​ប្រក្រតី​

៤. ពិនិត្យ​អាគុយ​

អ្នក​អាច​ឲ្យ​អ្នក​ជំនាញ​ត្រួត​ពិនិត្យ​អាគុយ​រថយន្ត​ ឬ​អាច​ពិនិត្យ​ដោយ​ខ្លួន​ឯង​តាម​រយៈ​សញ្ញា​ដែល​បង្ហាញ​ពី​ការ​លេច​ធ្លាយ​ ហើយ​ប្រសិន​បើ​មាន​បញ្ហា​ត្រូវ​ផ្លាស់​ប្ដូរ​ចេញ​ភ្លាមៗ។

៥. ពិនិត្យ​ឲ្យ​ច្បាស់​ថា​​ផ្លិត​ទឹក​ឡាន​ដំណើរ​ការ​ធម្មតា

៦. ពិនិត្យ​មើល​​កន្ត្រង​ចម្រោះ​ខ្យល់​ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​ម៉ាស៊ីន

៧. ត្រូវ​ប្រាកដ​ថា​កង់​សា​គួរ​មាន​លក្ខណៈ​ល្អ​មិន​ធូរ​ ឬ​ធ្លាយ

ផ្ទាំងផ្សាយពាណិជ្ជកម្ម