មូ៉ដែលពិសេស Mitsubishi Outlander Black Edition ចេញលក់់ក្នុងតម្លៃខ្ទង់ ៣មុឺនដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បញ្ចេញរថយន្ត Mitsubishi Outlander Black Edition ជាផ្លូវការ ជាមួយនឹងកញ្ចប់ពិសេសដោយផ្អែកលើម៉ូដែល SE នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយមានតម្លៃចាប់ពី ២៩​ ៩៩៥ ដុល្លារ។

ក្នុងនោះ Outlander Black Edition បច្ចុប្បន្នបានមកដល់ហាងចែកចាយនៅសហរដ្ឋអាមេរិក ដោយបានបំពាក់បន្ថែម ដូចជាដំបូលបើកបែប Panoramic sunroofs, កាងខាងមុខពណ៌ខ្មៅ ចង្កៀងមុខ ប្រភេទLED ផ្លិតទឹកអូតូពណ៌ខ្មៅ កញ្ចក់ចំហៀងពណ៌ខ្មៅ ទ្វារក្រោយបិត/បើកដោយស្វ័យប្រវិត្ត និងថាសកង់ទំហំ ២០ អ៊ីញ ពណ៌ខ្មៅជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការផ្លាស់ប្តូរផ្នែកខាងក្នុង Black Edition មានបំពាក់កុងទ័រព័ត៌មានទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្តទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Android Auto/Apple CarPlay ខណៈដៃចង្កូតស្រោមដោយស្បែក និងកៅអីពូកស្បែក ជាមួយនឹងការលៃតម្រូវថាមពល ៨ទិសនៅផ្នែកខាងអ្នកបើកបរ។ ចំណុចលេចធ្លោផ្សេងទៀតរួមមាន ឧបករណ៍បំពងសំលេង ៦ចំនុច , កន្លែងសាកថ្មឥតខ្សែ និងកន្លែងអង្គុយសម្រាប់មនុស្សរហូតដល់ប្រាំពីរនាក់ លើសពីនេះ ម៉ូដែល​នេះ​ក៏​មាន​ប្រព័ន្ធ​​ ​ដោយ​មិន​ប្រើ​សោ​ជាមួយ​នឹង​ប៊ូតុង​បញ្ឆេះ​ (keyless entry system)។

សម្រាប់រថយន្តនេះ បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Adaptive Cruise Control , Blind Spot warning ជាមួយ Lane Change Assisrនិង Forward collision Mitigation ជាមួយ Pedestrian Detection ។ លើសពីនេះ រថយន្តប្រភេទ Crossover នេះ ក៏មានភ្ជាប់មកជាមួយ Automatic High Beams, Lane Departure Warning, Rear Automatic Emergency Braking, និង Rear Cross Traffic Alert។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Outlander Black Edition ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង  ដែលអាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៤៥ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម