កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hyundai Motor បានប្រកាសកំណត់គោលដៅដ៏ធំមួយររបស់ខ្លួនក្នុងការបង្កើនការលក់រថយន្តជាសកលរបស់ខ្លួនដល់ ៥,៥៥ លានគ្រឿងនៅក្នុុងឆ្នាំ២០៣០ ដែលនេះជាការកើនឡើងចំនួន ៣០ភាគរយ បើប្រៀបធៀបទៅនឹងការលក់នៅក្នុងឆ្នាំ២០២៣។ លើសពីនេះទៅទៀត ក្រុមហ៊ុន Hyundai ក៏បានប្រកាសពង្រីកខ្សែសង្វាក់ផលិតកម្មរថយន្តកូនកាត់របស់ខ្លួនពី ៧ម៉ូឌែល ទៅ ១៤ម៉ូឌែល ផងដែរ ដើម្បីឆ្លើយតបនឹងការធ្លាក់ចុះនៃតម្រូវការរថយន្តអគ្គិសនីនៅលើពិភពលោករបស់ខ្លួន។
គួរបញ្ជាក់ថា ចំពោះការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Hyundai បានធ្លាក់ចុះជិត ២៥ភាគរយ ក្នុងត្រីមាសទី២ នៃឆ្នាំ២០២៤ នេះបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយក្រុមហ៊ុននេះទៀតសោក ក៏គ្រោងនឹងដាក់បង្ហាញចេញនូវរថយន្តកូនកាត់សេរ៊ីថ្មីររបស់់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងចិន ផងដែរ ដែលគ្រោងនឹងចាប់ផ្តើមផលិតនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។
គួរឲដឹងថា ក្នុងតម្រូវការទីផ្សារអន្តរជាតិពេលនេះ មានក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា ក្រុមហ៊ុន Ford ក្រុមហ៊ុន Toyota ក្រុមហ៊ុន General Motors និងក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀត ក៏បានធ្វើដូចគ្នានេះដែលដោយពន្យារពេលក្នុងការផលិតរថយន្តអគ្គិសនី ឬលុបចោលក្នុងការបញ្ចេញរថយន្តអគ្គិសនីថ្មីរបស់ខ្លួនតែម្តង ប៉ុន្តែផ្តោតសំខាន់ក្នុងការផលិតរថយន្តកូនកាត់វិញ ហើយការផលិតរថយន្តកូនកាត់របស់ក្រុមហ៊ុន Hyundai នឹងត្រូវដំណើរការនៅក្នុងរោងចក្រថ្មីមួយរបស់ពួកនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក៕