មួយអាទិត្យឡាន Tesla បញ្ចុះតម្លៃពីរលើក

ក្រោយ​ពី​ Tesla បាន​បញ្ចុះ​តម្លៃ​រថយន្ត Tesla Model S ចំនួន ៣ពាន់​ដុល្លារ ចុះ​មក​នៅ​​ត្រឹម ៧១ ៩៩០​ដុល្លារ បាន​រយៈ​ពេល​ត្រឹម​ពីរ​ថ្ងៃ នា​ពេល​នេះ​លោក Elon Musk បាន​​បញ្ចុះ​តម្លៃ​រថយន្ត​នេះ​ម្ដង​ទៀត​ដោយ​ Model S មាន​តម្លៃ​ចាប់​ពី ៦៩ ៤២០​ដុល្លារ ចាប់​ពី​ពេល​នេះ។

តាម​រយៈ​ការ​បញ្ចុះ​តម្លៃ​នេះ​រថយន្ត Model S នា​ពេល​នេះ​គឺ​មាន​តម្លៃ​ធូរ​ជាង​រថយន្ត​ Lucid Air ដែល​ជា​គូ​ប្រជែង ដោយ​រថយន្ត Lucid Air ប្រភេទ Base Option ទើប​បញ្ជាក់​អំពី​តម្លៃ​លក់​នា​ពេល​ថ្មីៗ​នេះ​ថា​​នឹង​មាន​តម្លៃ​ចាប់​ពី ៦៩ ៩០០​ដុល្លារ។ វា​អាច​បញ្ជាក់​ច្បាស់​ណាស់​ថា Tesla តែង​សង្កេត​មើល​សកម្មភាព​របស់​គូ​ប្រជែង នឹង​ធ្វើ​ការ​ឆ្លើយ​តប​រហ័ស​បំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model S ដែល​មាន​តម្លៃ​ចាប់​ពី ៦៩ ៤២០​ដុល្លារ​ មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ ដែល​ប៉ាន់​ស្មាន​ថា​អាច​បើកបរ​បាន​ចម្ងាយ​ ៦៤៧​គ.ម។ ចំណែក​រថយន្ត Lucid Air ឯណោះ​វិញ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ និង​អាច​បើកបរ​បាន​ចម្ងាយ​ ៦៥៣​គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម