មើលកម្រិតស៊ីសាំងនៃឡាន SUV តម្លៃថោកជាងគេរបស់ Volkswagen

បន្ទាប់ពីបានប្រកាសចេញនូវតម្លៃលក់សម្រាប់រថយន្ត Volkswagen Taos ស៊េរីឆ្នាំ២០២២រួចមក នាពេលនេះក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បានបង្ហាញចេញនូវកម្រិតស៊ីប្រេងរបស់រថយន្ត SUV ខ្នាតតូចនេះបន្ថែមទៀត។

រថយន្ត Taos គ្រប់ប្រភេទគឺមានបំពាក់ដោយប្រព័ន្ធបើកបរវិលកង់មុខ និងលេខស្វ័យប្រវត្តិ៨វគ្គមកជាស្តង់ដារ ដែលកម្រិតស៊ីប្រេងរបស់វាគឺ ៨,៤លីត្រ ក្នុង ១០០គ.ម សម្រាប់ការបើកបរក្នុងក្រុង និងការបើកបរលើផ្លូវលាតគឺ ៦,៥៣លីត្រ ក្នុង ១០០គ.ម ដែលកម្រិតជាមធ្យមគឺ ៧,៥៨លីត្រ ក្នុង ១០០គ.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកសម្រាប់រថយន្ត Taos ដែលប្រើប្រាស់ប្រព័ន្ធបើកបរ 4Motion វិលកង់ទាំងបួន និងប្រអប់លេខ៧វគ្គ មានកម្រិតស៊ីប្រេង ៩,៤លីត្រ ក្នុង ១០០គ.ម សម្រាប់ក្នុងក្រុង និងបើកបរផ្លូវលាតស៊ីប្រេង ៧,៣៥លីត្រ ហើយគិតជាមធ្យមគឺ ៨,៤លីត្រ។

រថយន្ត Taos ឆ្នាំ២០២២ មានតម្លៃចាប់ពី ២២ ៩៩៥ដុល្លារ សម្រាប់ប្រភេទ Taos S ដែលមិនទាន់បូកបញ្ចូលថ្លៃដឹកជញ្ជូន។ សម្រាប់ Taos SE មានតម្លៃចាប់ពី ២៧ ២៤៥ដុល្លារ និងប្រភេទ Taos SEL មានតម្លៃចាប់ពី ៣១ ៤៩០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម