មើលតួលេខបានដឹង Ferrari រងគ្រោះដោយសារវិបត្តិកូវីដ១៩កម្រិតណា

តួលេខ​រាប់​ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា​ឆ្នាំ ២០២០ បាន​បង្ហាញ​ថា​ក្រុមហ៊ុន​រថយន្ត Ferrari គឺ​រងគ្រោះ​​​ខ្លាំង​គួរ​សម​ពី​វិបត្តិ​កូវីដ​១៩ ដោយ​ក្នុង​រយៈពេល​៩​ខែ ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន ៦ ៤៤០គ្រឿង មាន​ការ​ធ្លាក់​ចុះ ១៧% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន ដែល​លក់​បាន ៧ ៧៥៥​គ្រឿង។

ចំនួន​លក់​នៅ​ប្រទេស​ចិន​ ហុងកុង និង​តៃវ៉ាន់​បាន​ធ្លាក់​ចុះ​ពី ៧៧៦​គ្រឿង មក​នៅ​ត្រឹម ១៨១​គ្រឿង ហើយ (ធ្លាក់​ចុះ ៧៧%) ហើយ​នៅ​ទីផ្សារ​អាស៊ី​-ប៉ាស៊ីហ្វិក​ធ្លាក់​ចុះ​ពី ១ ១៣៧​គ្រឿង មក​នៅ ១ ១១៤​គ្រឿង។ នៅ​អាមេរិក​វិញ​មាន​ការ​ធ្លាក់​ចុះ ២៩% ប៉ុន្តែ​នៅ​តំបន់​អឺរ៉ុប មជ្ឈិមបូព៌ា និង​អាហ្វ្រិក​សរុប​ទៅ​ធ្លាក់​ចុះ ១% ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើ​គិត​តែ​ក្នុង​ត្រីមាស​ទី​បី (​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា) នៃ​ឆ្នាំ ២០២០ នេះ ចំនួន​លក់​របស់ Ferrari មាន​ការ​ធ្លាក់​ចុះ ៦,៥% ដោយ​​អាច​លក់​ចេញ​បាន​ចំនួន ២ ៣១៣​គ្រឿង ធ្លាក់​ចុះ ១៦១​គ្រឿង បើ​ធៀប​ឆ្នាំ​មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម