ចំនួនលក់រថយន្តនៅប្រទេសថៃ នាត្រីមាសទីមួយ ឆ្នាំ ២០២០ មានការថយចុះ ១៩,២% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដោយការផ្ទុះនៃជំងឺកូវីដ១៩ ជាហេតុផលនាំឲ្យមានការធ្លាកើចុះចំនួនលក់។
ចំនួនផលិតរថយន្តនៅប្រទេសថៃសម្រាប់ឆ្នាំ ២០២០ ទាំងមូលរំពឹងថានឹងធ្លាក់ចុះ ៣៧% មកនៅត្រឹម ១,៣៣ លានគ្រឿង ប្រៀបនឹង ២,១ លានគ្រឿងនៅឆ្នាំ ២០១៩។ ក្នុងចំណោមរថយន្តទាំង ១,៣៣ លានគ្រឿងដែលផលិតបាន គេរំពឹងថាពាក់កណ្ដាលគឺសម្រាប់លក់ក្នុងស្រុក និងពាក់កណ្ដាលទៀតសម្រាប់នាំចេញ។
កាលពីខែមករា សហគមន៍យានយន្តថៃបានប៉ាន់ស្មានចំនួនផលិតខ្ទង់ ២លានគ្រឿងសម្រាប់ឆ្នាំ ២០២០។ យ៉ាងណាក្ដីនៅខែមីនា តួលេខនៃការប៉ាន់ស្មានត្រូវបានទម្លាក់មកនៅត្រឹម ១,៩ លានគ្រឿង ហើយមកដល់បច្ចុប្បន្ននេះក៏មានការផ្លាស់ប្ដូរមកនៅត្រឹម ១,៣៣ លានគ្រឿងវិញ៕