រថយន្ត Hongqi H9 ត្រូវបានក្រុមហ៊ុនប្រកាសចេញជាផ្លូវការកាលពីខែមករា ហើយកន្លងមកគេធ្លាប់បានឃើញតែប្រភេទដែលប្រើម៉ាស៊ីន 3.0 V6 Supercharged ដែលមានកម្លាំង ២៧២សេះ ប៉ុណ្ណោះ មិនធ្លាប់ឃើញប្រភេទ 2.0 Turbo ឡើយ។
ប៉ុន្តែពេលនេះរថយន្ត H9 2.0 Turbo ចាប់ផ្ដើមបង្ហាញមុខនៅតាមហាងលក់រថយន្តរបស់ Hongqi ជាផ្លូវការហើយ។ រថយន្តនេះប្រើប្រាស់ម៉ាស៊ីនដែលមានការគាំទ្រពីប្រព័ន្ធអេឡិចត្រូនិកមានកម្លាំង ៤៨វ៉ុល។ ម៉ាស៊ីនរបស់វាមានកម្លាំង ២៥២សេះ និងប្រើប្រាស់ប្រអប់លេខ ៧វគ្គ ជាមួយប្រព័ន្ធបើកបរវិលកង់ខាងក្រោយ។
ផ្នែកខាងក្នុងរបស់ H9 2.0 Turbo គឺមិនសូវមានប្រណីតភាពដូចជា H9 3.0 Supercharged នោះទេ ពោលគឺមានកាត់បន្ថយការប្រើប្រាស់ឈើ ហើយនៅជួរកៅអីខាងក្រោយមិនមានអេក្រង់ទំនើបសម្រាប់អ្នកដំណើរកម្សាន្តនោះទេ។
គេមិនទាន់ដឹងច្បាស់នៅឡើយទេថា រថយន្ត Hongqi H9 នឹងចាប់ផ្ដើមចេញលក់ជាផ្លូវការនាពេលណានោះ ប៉ុន្តែទំនងជាចាប់ផ្ដើមនៅអំឡុងត្រីមាសទី ៣ឆ្នាំ ២០២០ នេះ៕